Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ ដាក់​វិធាន​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩

spot_img

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ ស៊ីថា អគ្គ​ស្នងការរង​នគរបាលជាតិ បានធ្វើការ​ផ្សព្វផ្សាយ​សារ​អប់រំ ស្តីពី​វិធានការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ (COVID19) ដល់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ ខណៈ​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ​មួយចំនួន បានដាក់​ចេញ​នូវ​វិធានការ ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី អាចធ្វើ​ការងារ​ប្រចាំថ្ងៃ តាម​ប្រព័ន្ធ​អន​ឡាញ ប៉ុន្តែ​ក្នុងនាម​យើង​ជា​អង្គភាព​អនុវត្ត​ច្បាប់ និង​ជា​កងកម្លាំង​ប្រមូលផ្តុំ ចាំបាច់​ត្រូវ​មានមុខ​ធ្វើការ និង​ប្រជុំជួរ ក៏ដូចជា​ការងារ​ប្រចាំ​បញ្ជា​ជាប្រចាំ​។ ពិធី​ផ្សព្វផ្សាយ ធ្វើ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ​។

​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់​ស៊ីថា បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ពិសេស​កងកម្លាំង​ដែលមាន​ភារកិច្ច​ប្រចាំការ​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​បណ្តា​ស្ថានទូត និវេសណដ្ឋាន និង​ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ការពារ​ខ្លួន​ដោយ​ពាក់​ម៉ាស និង​ត្រូវ​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ដោយ​ទឹក​លាងដៃ​ជេ​ល ឬ​ទឹក​អាល់កុល និង​ផ្សព្វផ្សាយ​វិធានការ និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ត្រៀម​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។

​លោក​អគ្គ​ស្នងការរង​នគរបាលជាតិ បាន​បញ្ជាក់ថា នៅតាម​ក្រសួង ស្ថាប័នរដ្ឋ​មួយចំនួន បានដាក់​ចេញ​នូវ​វិធានការ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី អាចធ្វើ​ការងារ​ប្រចាំថ្ងៃ​តាម​ប្រព័ន្ធ​អន​ឡាញ ប៉ុន្តែ​ក្នុងនាម​យើង​ជា​អង្គភាព​អនុវត្ត​ច្បាប់ និង​ជា​កងកម្លាំង​ប្រមូលផ្តុំ ចាំបាច់​ត្រូវ​មានមុខ​ធ្វើការ និង​ប្រជុំជួរ ក៏ដូចជា​ការងារ​ប្រចាំ​បញ្ជា​ជាប្រចាំ​ផងដែរ​។​
​លោក​បញ្ជាក់ទៀតថា ចំពោះ​បងប្អូន​ប្រចាំការ​ស្នាក់នៅ​ប្រមូលផ្តុំ ត្រូវមាន​អនាម័យ​ខ្ពស់ ពិសេស​រក្សា​គម្លាត​នៃ​ការ​ស្នាក់នៅ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានប្រគល់​នូវ​សម្លៀកបំពាក់​សម្រាប់​ពារ​ការ​ការចម្លង​វីរុស COVID-19 ចំនួន​២០០​កំ​ប្លេ និង​ស្រោមដៃ​ចំនួន​៥០០​គូ ដល់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​វីរុស COVID-19៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×