Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! សម្តេច ហ៊ុន សែន ប្រកាស​នឹង​ចុះ​ចាប់​អ្នកលក់​ម៉ាស់​ដំឡើងថ្លៃ​ហួសហេតុ និង​បិទ​អាជីវកម្ម មិន​លក់ដូរ​អស់​មួយជីវិត​

spot_img

​ភ្នំ​ពេញ​៖ ការផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ផ្តើមចេញពី​ក្នុង​ខេត្ត Wuhan ប្រទេស​ចិន គឺ​បាន​រីក​រាលដាល​យ៉ាង​លឿន ទៅដល់​បណ្តា​ប្រទេស​ជាច្រើន នៅលើ​ពិភពលោក ក្នុងនោះ​កម្ពុជា ក៏​ទទួលរង​ឥទ្ធិពល ពី​ជំងឺឆ្លង​ផ្លូវ​ដណ្តើម ដ៏​កាច​សាហាវ​នេះ ។

​ជាការ​ពិតណាស់ ស្រប​ពេលដែល​មនុស្ស កំពុងមាន​ការព្រួយបារម្ភ ពី​ការឆ្លង​ជំងឺ​នេះ​បំផុត​នោះ ជាហេតុ​ធ្វើ​ឲ្យ​ឱសថស្ថាន រួម​នឹង​អាជីវករ​លក់រាយ ជាច្រើន បាន​ឆ្លៀត​កេងចំណេញ​ហួសហេតុ ពី​ឱកាស​នេះ លក់​ម៉ាស់ ឬ ទឹក​អាល់កុល មេ​តា​ណុល ជេ​ល ដំឡើងថ្លៃ​ដ៏​ហួសប្រមាណ​តែម្តង ។ ជាក់ស្តែង ជាមួយ​ទង្វើ​ដ៏​ជ្រុល​ហួសហេតុ​នេះ នៅក្នុង​ប្រទេស​ថៃ អ្នកលក់​ម៉ាស់​ខិលខូច​ចំនួន ៧ នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​រួចហើយ ដើម្បី​ទុកជា​ការព្រមាន​ដល់​អ្នកដទៃ​។​

​ទាក់ទិន​បញ្ហា​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​នឹង​ចុះ​ចាប់​កន្លែង​លក់​ម៉ាស់​ឡើងថ្លៃ ហួសហេតុ​នៅ​ទូទាំងប្រទេស ដោយ​រឹបអូស​ម៉ាស់​ទាំងអស់ និង​ព្រមទាំង​បិទ​អាជីវកម្ម​នោះ មិនឱ្យ​លក់ដូរ​អស់​មួយជីវិត​តែម្តង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការ​ព្រមាន​ធ្ងន់ៗ​បែបនេះ គឺ​នៅក្នុង​ឱកាស​សម្តេច​អញ្ជើញ ជួប​សំណេះសំណាល ក៏​ដូច​ផ្តល់​ជា​កម្លាំងចិត្ត ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន ៤២២ នាក់ ក្នុងនោះ​មាន​គ្រូពេទ្យ​ខ្មែរឥស្លាម ៣០​នាក់ ដែល​នឹង​ចេញទៅ​បំពេញបេសកកម្ម ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ ១៩ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ នេះ ៕ ដោយ​៖ លឹម ហុង​

spot_img
×