Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ជាង​៩០​នាក់ ចាញ់បោក​មេខ្យល់ ត្រូវគេ​ដឹក ពី​ប្រទេស​ថៃ ដាក់​ចោល​នៅ​ច្រករបៀង​ចំការ​គ

spot_img

​បន្ទាយមានជ័យ ៖ ពល​កជាង​៩០​នាក់ ត្រូវ​មេខ្យល់​ដឹក​តាម​រថយន្ត​ពី​ប្រទេស​ថៃ​មក ទម្លាក់ចោល​ក្នុងភូមិ​ទ​ព័​សៀម ស្រុក​តាប​ប្រា​យ៉ា (​ថៃ​) ទល់មុខ​ច្រ​របៀង​ចំការ​គ ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ​។

​លោក​មេភូមិ​ចំការ​គរ​ហែម សុផាន់ មានប្រសាសន៍ថា កម្លាំង​ជួរមុខ បានឃើញ​ពលករ​ខ្មែរ ប្រមាណ​៩០​នាក់ ដើរកាត់​ព្រៃ​មាន ស្ពាយ​ប្រដាប់ប្រដា​សំពីងសំពោង ក៏​ប្រមូល​ពួកគាត់​មិន​ឲ្យ​ដើរ ចូលមកក្នុង​ភូមិ​ដោយ សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ ដឹក​ពួ​គាត់​មក​មណ្ឌល​សំចត នៅ​ក្រុង​ប៉ោយប៉ែត ធ្វើការ​ណែនាំ និង​ត្រូតពិនិត្យ​របស់​គ្រូរ​ពេទ្យ​សិន​។​

​ក្នុងឱកាស​ជួប​ពលករ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិកា​ក្រសួងមហាផ្ទៃ ណែនាំ​ផ្សព្វផ្សាយ​វិធាន ការទប់ស្កាត់​កូ​វីដ​១៩ ជាមួយ​ពលករ​ចំនួន​សរុប​៩២​នាក់ នៅ​មណ្ឌល​សំចត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ដដែល ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មកដល់​ព្រំដែន ហើយ​អាជ្ញា​ខេត្តបន្ទាយមានជ័យ បាន​សហការ​សម្រប សម្រួល បាន​យក​ចេញមក​កម្ពុជា​។​

​លោកស្រី​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ពលករ​យើង​ទាំងអស់​នៅ ប្រទេស​ថៃ កុំ​ចាញ់បោក​មេខ្យល់ ដែលថា​អាច​នាំចូល​ឆ្លងដែន មក​ប្រទេស​កម្ពុជា​យើង​ដូច ជា​តាម​ច្រករបៀង ច្រក​តំបន់​ជាដើម​បាន ។

​លោកស្រី​បន្ថែមថា​៖ សូម​បងប្អូន​ប្រជាពលរដ្ឋ សូម​ផ្តាំផ្ញើ​ប្រាប់​បន្តទៅ បងប្អូន​សាច់​ញាត នៅក្នុង​ប្រទេស​ថៃ កុំ​ឲ្យ​បន្ត​ជឿ និង​ចាញ់បោក​មេខ្យល់​ទៀត នាំ​ឲ្យ​ប៉ះ ពាល់​សុខភាព​ខាតបង់​ប្រាក់​ជាដើម ។ ហើយ សូម​រក្សា​កា​រស់នៅ​និង​ធ្វើការ​នៅក្នុង​ប្រទេស ថៃ​ស្តាប់​តាម​ការណែនាំ របស់​អាជ្ញាធរ​ថៃ​សិន ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាល់ដាល​ជំងឺ​កូ​វីដ​១៩ និង​សុខភាព សុវត្ថិភាព​ខ្លួន ។​
ក្រោយពី​ការអប់រំ និង​សាកសួរ​បងប្អូន​ពលក​រ ថា ពួកគាត់​មក​ត្រូវបាន​មេខ្យល់ យកលុយ​ប្រមាណ ៥០០​បាត ទៅ​១៥០០​បាត ដោយ​អះអាងថា នឹង​ដឹក​តាម​រថយន្ត​មកដល់​កម្ពុជា តែ​ត្រូវគេ​ដាក់​ចោល​ទៅវិញ ។ បើ​ទោះ​មានការ​ប្រកាស​ជូនដំណឹង​យ៉ាងច្បាស់​ហើយ ពី​អាជ្ញាធរ​ថៃ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ បិទ​ច្រក​១៤​ថ្ងៃ ព្រំដែន​ទាំងអស់ ជាមួយ​កម្ពុជា​ក៏ដោយ ៕​ដោយ​៖បញ្ញាស័ក្តិ

spot_img
×