Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ៖ អញ្ជើញ​អុជ​ធូប ថ្វាយ​គ្រឿង​សក្ការៈ និង​បួងសួង​សុំ​សេចក្ដីសុខ​​នៅ​ប្រាសាទ​ចតុមុខ ខេត្តព្រះវិហារ​

spot_img

ព្រះវិហារ​៖ លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​អុជ​ធូប ថ្វាយ​គ្រឿង​សក្ការៈ និង​បួងសួង សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​
​នៅមុខ​ប្រាសាទ​ចតុមុខ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​តា​សែង​ ឃុំរ​ណ​សិ​រ្យ​ ​ស្រុក​សង្គម​ថ្មី​ ខេត្តព្រះវិហារ ព្រឹក​ថ្ងៃ​ពុធ​ ទី​២៥ ខែមីនា ឆ្នាំ​២០២០ ។

លោកជំទាវ ម៉ែន សំអន បាន​បួង សួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហា ក្ស​ត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ ជាពិសេស សូម​ឲ្យ​ប្រទេសជាតិ​រួចផុត​ពី ជម្ងឺ​ដ​ង្កា​ត់ គ្រោះកាច​ចង្រៃ ជៀស​ផុតពី​គ្រោះរាំងស្ងួត និង​សម្បូរ​សប្បាយ​ជានិច្ច​និរន្ត​។​

សូម​រំលឹក​ផងដែរ​ថា​៖ គម្រោងការ ជួសជុល ប្រាសាទ​ចតុមុខ​នេះ បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ក្រោម​ការឧបត្ថម្ភ​ពី​សំណាក់​លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ដោយមាន​កា​រ​ឧបត្ថម្ភ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មានការ​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាងច្រើន​ពី​សប្បុរសជន​ផងដែរ​៕ ដោយ​៖ បញ្ញាស័ក្តិ

spot_img
×