Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ​មកពី​ប្រទេស​ចិន និងអាជ្ញាធរ ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ខ្មែរឥស្លាម ​ពី​ជំងឺCovid 19 នៅតាម​ភូមិ​ក្នុងខណ្ឌច្បារអំពៅ​

spot_img

​ភ្នំពេញ ៖អាជ្ញាធររាជធានី និងអាជ្ញាធរខណ្ឌ​ច្បារអំពៅ រួមជាមួយ​ក្រុមគ្រូពេទ្យ នៃ​ក្រសួងសុខាភិបាល និង​ក្រុមគ្រូពេទ្យ​ជំនាញ មកពី​ប្រទេស​ចិន ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ បាន​ចុះ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​ការឆ្លង និង​វិធី​បង្កា​ទប់ស្កាត់​មេរោគ Covid 19 នៅក្នុង​មូលដ្ឋា​ន​ខណ្ឌ ​ជាពិសេស​នៅ​តំបន់​ដែលមាន​ប្រជាពលរដ្ឋខ្មែរឥស្លាម ​ទើបតែ​ត្រឡប់​ពី​ប្រទេសម៉ាឡេស៊ី ។

តាម​គោល​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ ។​
គោលដៅ​ចំបង​ក្នុង​ការងារ​នេះ គឺ​បញ្ជ្រាប​ការយល់ដឹង​អំពី​ការឆ្លង និង​វិធី​បង្កា​រទប់ស្កាត់​មេរោគជំងឺឆ្លង Covid 19 និង​វិធី​ការពារ​សុខភាព​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ត្រូវមាន​អនាម័យ​ដោយ​លាងដៃ​នឹង​ស្អាត​ជាមួយ​សាប៊ូ​ជាប្រចាំ ។ ក្នុងនោះ​រដ្ឋបាល​ខណ្ឌ ក៏បាន​ប្រើប្រាស់​ឧបករណ៍​ឧ​ឃោស​ន​សព្ទ និង​បិទ​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ ស្ដីពី​វិធី​បង្ការ​នៅតាម​ភូមិ និង​ផ្សព្វផ្សាយ ​ពី​វី​ធី​បង្ការ ការពារ និង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាម​ភូមិសាស្ត្រ​សង្កាត់​ទាំង​៨ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​​៕ដោយ៖កូឡាប​

spot_img
×