Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ កំពុង​ពិនិត្យ​នូវ​លទ្ធភាព ទូលថ្វាយ​ព្រះមហាក្សត្រ ដាក់​ប្រទេស ឲ្យ​ស្ថិតក្នុង​គ្រា​មាន​អាសន្ន​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន កំពុង​ពិនិត្យ​នូវ​លទ្ធភាព ស្នើសុំ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​ដាក់​ប្រទេស​ឱ្យ​ស្ថិតនៅក្នុង​គ្រា​មាន​អាសន្ន ខណៈដែល​ជំងឺ​កូ​វីដ​១៩ កំពុង​រីក​រាលដាល នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​ដទៃ​បានធ្វើ​រួចហើយ ដូចជា​ប្រទេស​ថៃ ប្រទេស​ឥណ្ឌា​ក៏បាន​ប្រកាស​រួចហើយ​។​

​សម្ដេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​ជួប​សំណេះសំណាល ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ខ្ញុំ​កំពុង​ឲ្យ​ពិនិត្យ នូវ​លទ្ធភាព​ប្រើប្រាស់ នូវ​មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ ខ្ញុំ​មិន​ចង់​ប្រើ​ទេ ក៏ប៉ុន្តែ​បើ​ការអំពាវនាវ​របស់ខ្ញុំ គ្មាន​ប្រសិទ្ធភាព​។ មាត្រា​២២ ដែល​ចែងថា ក្នុងប្រទេស​ដែលមាន​មហន្តរាយ ជួប​នូវ​គ្រោះអាសន្ន ព្រះមហាក្សត្រ​ទ្រង់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដោយមាន​ការឯកភាព​ពី​នាយករដ្ឋមន្ត្រី ពី​ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា ដូច្នេះ​ខ្ញុំ​ក៏​អាច​ស្នើសុំ​ការឯកភាព​ពី​ប្រធានរដ្ឋសភា ពី​ប្រធានព្រឹទ្ធសភា និង​ស្នើសុំ​ពី​ព្រះមហាក្សត្រ​ចេញ ព្រះរាជក្រឹត្យ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។​

សម្តេច​តេ​ជោ កំពុង​ឲ្យ​មានការ​សិក្សា​អំពី​វិសាលភាព នៃ​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×