Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ ៖ មិនត្រូវបញ្ចុះ និងធ្វើបុណ្យសពត្រូវប្រយ័ត្ន ព្រោះក្រោយពិនិត្យលទ្ធផលបង្ហាញថា វីរុសកូ វីដ -១៩ នៅតែមានជីវិតក្នុងសួតអ្នកស្លាប់

spot_img

ថ្មីៗ នេះ អ្នកជំនាញ វេជ្ជសាស្ត្រ បាន ស្រាវជ្រាវ រកឃើញ មាន ហេតុផល ដ៏ សំខាន់បំផុត មួយ ដែល មិន អនុញ្ញាតឱ្យ អ្នក “​បញ្ចុះ ” សព មនុស្ស ជាទី ស្រឡាញ់ របស់ អ្នក និង ធ្វើ ពិធី បុណ្យសព ឱ្យបាន ត្រឹមត្រូវ ។ នោះ គឺ ដោយសារតែ វីរុស Covid-19 នៅតែ អាច រស់រានមានជីវិត នៅក្នុង សួត របស់ អ្នកជំងឺ ដែល បាន ស្លាប់ ។

អ្នកស្រាវជ្រាវ បានធ្វើការ ពិនិត្យ សព អ្នកជំងឺ កូ វីដ -១៩ ចំនួន ២៩ នាក់ និង បាន រកឃើញថា វីរុស នៅតែ ស្ថិតនៅក្នុង សួត ជនរងគ្រោះ បើ ទោះ បន្ទាប់ពី ស្លាប់ ក៏ដោយ នេះ បើតាម សេចក្តីរាយការណ៍ ដោយ Sinar Harian ។

ការធ្វើ កោសល្យវិច័យ ក៏បាន បង្ហាញ ពី ការខូចខាត ធ្ងន់ធ្ងរ ដល់ ប្រព័ន្ធ ភាពស៊ាំ របស់ អ្នកជំងឺ ដោយសារ វីរុស កូ វីដ -១៩ នេះ ។ លើសពីនេះទៅទៀត ការឆ្លង មេរោគ មិន ត្រឹមតែ បង្កឱ្យមាន ការផ្លាស់ប្តូរ រោគ ធ្ងន់ធ្ងរ នៅក្នុង សួត ប៉ុណ្ណោះ ទេ តែ ថែមទាំង បំផ្លាញ ទងសួត ផងដែរ ដែល ធ្វើឱ្យ ពិបាក ដកដង្ហើម ។

ដោយបាន ពិចារណា លើ ការពិត ថា វីរុស នេះ នៅតែមាន ជីវិត ខ្លាំង នៅក្នុង ខ្លួន មនុស្ស ស្លាប់ ហេតុដូច្នេះ ដើម្បី សុវត្ថិភាព ការឆ្លង ជំងឺ បន្ត រាលដាល សមាជិកគ្រួសារ និង អ្នកជា ទីស្រឡាញ់ មិនគួរ ត្រូវបាន អនុញ្ញាត ឲ្យ ប៉ះ សាកសព ដោយផ្ទាល់ ណាមួយ នោះទេ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×