Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូ​វីដ​១៩ ៖ ពិធី​សែន ឆេង ម៉េង នៅពេល​ខាងមុខនេះ អាចធ្វើ​ពី​ផ្ទះ​បាន​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ស្នើ​សូម​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​សុខភាព​ផ្ទាល់ខ្លួន និង​ក្នុង​ក្រុមគ្រួសារ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​ហាមឃាត់ មិន​ឲ្យ​ប្រជាជ​ពលរដ្ឋ​កម្ពុជា​ធ្វើដំណើរ ហើយក៏​មិនបាន​ហាមឃាត់ មិន​ឲ្យ​ប្រជាពលរដ្ឋ​យើង ធ្វើ​ពិធី​សែន​ឆេង ម៉េង​នោះទេ ប៉ុន្តែ​ពិធី​សែន ឆេង ម៉េង នៅពេល​ខាងមុខនេះ ក៏​យើង​អាចធ្វើ​ពី​ផ្ទះ​បាន​។​

​សារ​ជា​ផ្លូវការ​របស់ សម្តេច​អគ្គមហាសេនា​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា ថ្លែង​ពី​វិមាន​សន្តិភាព នៅ​ព្រឹក​មិញ ថ្ងៃទី ២៥ ខែមីនា គឺ​បាន​អំពាវនាវ ដល់​ប្រពល​រដ្ឋ​កម្ពុជា​ទូទាំងប្រទេស ត្រូវ​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ (Covid-19) ទាំងអស់គ្នា គឺ​សូម​បងប្អូន​កុំ​ចេញពីផ្ទះ បើ​គ្មាន​ការចាំបាច់​អ្វីមួយ​នោះទេ ព្រោះ​មេរោគ​កូ​វីដ​-១៩ នេះ គឺ​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​ម្នា​ក់បាន​យ៉ាង​ងាយ​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ពិតណាស់ ការ​ស្នាក់​នៅផ្ទះ គឺ​យើង​អាច​ការពារ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​ផង និង​ចំណេញ​ពេលវេលា​ផង ហើយ​ចំណេញ​ទាំង​សាំង​ឡាន និង​សាំង​ម៉ូតូ​ផងដែរ​។ ម្យ៉ាងវិញទៀត គឺ​បងប្អូន​មានឱកាស​ច្រើន បានរស់នៅ​ជួបជុំ​បង្ក​ភាពសប្បាយ​រីករាយ ដល់​ក្រុមគ្រួសារ​ផងដែរ​។ ចំពោះ​ពិធី​សែន ឆេង ម៉េង នៅពេល​ខាងមុខនេះ ក៏​យើង​អាចធ្វើ​ពី​ផ្ទះ​បាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​ផងដែរ​ថា វិធានការ​ខាងលើ គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន​។ ប៉ុន្តែ រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​ហាមឃាត់ មិន​ឲ្យ​ប្រជាជ​ពលរដ្ឋ​កម្ពុជា​ធ្វើដំណើរ ហើយក៏​មិនបាន​ហាមឃាត់ មិន​ឲ្យ​ប្រជាពលរដ្ឋ​យើង ធ្វើ​ពិធី​សែន​ឆេង ម៉េង​នោះដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×