Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​១៧៤​នាក់ ផ្អើលក្រុង​បាវិត ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រក​មេរោគ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀង​៖ មាន​ជនជាតិ​ចិន​ចំនួន​១៧៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣៧​នាក់ ដែល​បានធ្វើ​ដំណើរ តាម​រថយន្តក្រុង មក​ចុះ​នៅ​ចំណុច​ខាងមុខ​សណ្ឋាគារ​និង​កាស៊ីណូ ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​មហាជន​។​

ក្រុម​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរ​បាល​ក្រុង​បាវិត បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បាវិត និង​នគ​របាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំ​​ដែន​អន្តរជាតិ​បាវិត អាជ្ញាធរ​ក្រុង​បាវិត បានធ្វើការ​ឃាត់ខ្លួន និង​អញ្ជើញ​ជនជាតិ​ចិន​ទាំងអស់នោះ មក​ដាក់​នៅ​អគារ របស់​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដើម្បី​គ្រប់គ្រង និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ទាក់ទិន​ករណី​ខាល​លើ​នេះ លោក​លឹម សៀង​ហេង អភិបាលក្រុង​បាវិត បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅ​យប់​ថ្ងៃ​២៤ ខែមីនា ឆ្នាំ​២០២០ គឺមាន​ជនជាតិ​ចិន​ចំនួន​១៧៤​នាក់ បានធ្វើ​ដំណើរ​ពី​ទិស​ខាងលិច តាមផ្លូវ​ជាតិ​លេខ​១ មក​ចុះ​នៅមុខ​សណ្ឋាគារ​និង​កាស៊ីណូ ក្នុង​ក្រុង​បាវិត ហើយ​គោលបំណង​ចូល​ស្នាក់នៅ ក្នុង​សណ្ឋាគារ និង​តាម​កាស៊ីណូ ក៏ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​និង​កាស៊ីណូ មិន​អនុញ្ញាត ហើយ​បាន​រាយការណ៍​មក​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច ទើប​លោក​សហការ ជាមួយ​នគ​របាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត នគរបាល​ក្រុង​បាវិត និង​កងរាជអាវុធហត្ថ​ក្រុង និង​ខេត្ត បាន​ចុះទៅ​ឃាត់ និង​បញ្ជូន​ជន​ជាតិចិន​ទាំងនោះ មក​ដាក់​ឲ្យ​ស្នាក់​នៅក្នុង​សាលាក្រុង​បាវិត នៅ​អធិការដ្ឋាន​នគ​របាល​ក្រុង​បាវិត និង​អគារ​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដើម្បី​គ្រប់គ្រង​និង​សាកសួរ​។​

​លោក​អភិបាលក្រុង​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​នគ​របាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ សាកសួរ និង​ឲ្យ​មន្ត្រី​សុខាភិបាល ពិនិត្យ​និង​បានធ្វើ​ច​ត្តា​ឡី​ស័ក រហូតដល់​រសៀល​ថ្ងៃ​ដដែល​នេះ ពុំទាន់​រកឃើញ​មានមុខ​សញ្ញា គួរ​ឲ្យ​សង្ស័យ​ករណី​វីរុស​កូ​វីដ​១៩​ទេ​។​

ចំពោះ​លទ្ធផល​យ៉ាងណា​នោះ អ្នកយកព័ត៌មាន​គេហទំព័រ CEN មិនទាន់​ទទួល​បានជា​ផ្លូវការ​នោះទេ ដោយ​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​ចូល​សម្ភាសន៍ ឬ​ថត​ផ្តិត​យក​រូបភាព​ជនជាតិ​ចិន ឬ​សមត្ថកិច្ច នៅ​ខាងក្នុង​អគារ​សាលាក្រុង និង​ទីតាំង​ទាំងបី​នោះទេ ដោយ​ដាក់​ខ្សែ​ព័ទ្ធជុំវិញ​បរិវេណ​ទីតាំង​ទាំងបី​ចម្ងាយ​៣០​ម៉ែត្រ​ពីរ​បង​។ ដោយ​សមត្ថកិច្ច​កំពុង​ដាក់​ជន​ជាតិចិន​ទាំងនេះ រហូតដល់​ម៉ោង​១៧​ល្ងាច​នេះ នៅ​មិនទាន់​សម្រេច​ថា យក​ជន​ជាតិចិន​ទាំងនោះ យកទៅដាក់​នៅ​កន្លែង​ណា​នោះដែរ គឺ​ឲ្យ​នៅ​ដោយឡែក និង​កំពុងធ្វើការ​សូម​រង់ចាំ​លទ្ធផល​ពេល​ក្រោយ​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×