Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងប្រទេស រួមទាំង​ក្រុមហ៊ុនទូរស័ព្ទ​ដាក់​សំឡេង​ខ​ល​ធូ​ន ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំង​៤​ត្រូវ​បញ្ចូល​សារ​អប់រំ ពី​ការការពារ​ជំងឺ​កូ​វីដ​១៩​នេះ ទៅក្នុង​ខ​ល​ធូ​ន គឺ​នៅពេលដែល​ទូរស័ព្ទ​រោទិ៍ ឲ្យ​អ្នក​កំពុង​រង់ចាំ​ស្តាប់​បានឮ​សំឡេង បុរស ឬ​ស្ត្រី​និយាយថា ” យើង​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩”​។

​នៅ​ថ្ងៃទី ២៥ មីនា ព្រឹក​មិញ ពី​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ រួមទាំង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំង​៤ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន ឱ្យបាន​ទូលំទូលាយ អំពី​សារ​អប់រំ​ស្តីពី​ការការពារ​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​ក្នុងពេល​បច្ចុប្បន្ននេះ កំពុងតែ​រីក​រាលដាល នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា “​វិទ្យុ ទូរទស្សន៍ និង​បណ្តាញឃោសនា​ទាំងអស់ ត្រូវ​ជួយ​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ នឹង​ឱ្យបាន​ញឹកញាប់​។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវ​បន្ត​ផលិត​ឯកសារ អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​សម្រាប់​វិទ្យុ និង​ទូរទស្សន៍ និង​ផលិត​សម្រាប់​យកទៅ​ផ្សព្វផ្សាយ តាម​សារព័ត៌មាន​នានា និង​តាម Facebook, Online ព្រមទាំង​តាម​កាសែត ជាដើម​”​។​

​ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំង​៤​គឺ Cellcard, Smart, Metfone និង SeaTel ត្រូវ​បញ្ចូល​សារ​អប់រំ ពី​ការការពារ​ជំងឺ​កូ​វីដ​១៩​នេះ ទៅក្នុង​ខ​ល​ធូ​ន (Call Tune) គឺ​នៅពេលដែល​ទូរស័ព្ទ​រោទិ៍ ឲ្យ​អ្នក​កំពុង​រង់ចាំ​ស្តាប់​បានឮ​សំឡេង បុរស ឬ​ស្ត្រី​និយាយថា ” យើង​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩” តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​កុំ​ធុញ​នឹង​សារ​សំឡេង ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​អប់រំ អំពី​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ (COVID-19) នេះ​ឱ្យសោះ ។ ទន្ទឹមនឹងនេះ គឺ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩ (COVID-19) ទាំងអស់គ្នា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​ដោយ​៖​កូ​ឡាប​

spot_img
×