Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ព្រហស្បត្តិ៍ ទី ២៦ ​ខែមីនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

ដួងជតារាសី ៖ ​​រាសី​ខ្ពស់ត្រដែត​។​ ដោយសារដួងជតារាសីឡើងខ្ពស់ត្រដែត នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ស្ត្រី ​។

ការងារ ៖ ​ការងារ​តែង​​សម្រេច​ជោគជ័យ​គ្រប់ស្ថានការណ៍ទាំងអស់ ។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ៕

ឆ្នាំឆ្លូវ

​ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហេតុនេះ​មិន​ថា​ការប្រកប​កិច្ចការ​អ្វី​តែង​ទទួល​ការ​ចម្រើន​លូតលាស់ និង​ចំណែក​ការបណ្តាក់ទុន​រកស៊ី​វិញ​តែង​សម្រេច​ដល់​គោលដៅ​ផង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ដែរ​កំពុង​មានកា​រ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

ឆ្នាំខាល

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​ 

ការងារ ៖ ​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អ​មិន​ថា​ការលេង​ហ៊ុន ការបណ្តាក់ទុន​រកស៊ី ការទំនាក់ទំនង​កិច្ចការងារ​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ក្រពះ​អញ្ចឹង​ដែរ​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំថោះ

​ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​ក្នុងថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ឃើញថា​ការប្រកប​ការងារ​តូចធំ​តែង​មិនសូវ​សម្រេច​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ ពិសេស​ធ្វើ​អ្វី​តែងមាន​ក្រុមមនុស្ស​បង្កបញ្ហា​ថែមទៀត ។

ជំនួញ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ ប៉ុន្តែ​បញ្ហា​ជម្លោះ​វិវាទ​នោះ​ងាយ​ផ្ទុះឡើង​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​បន្តិច​។​

ការងារ ៖ ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ទើប​ប្រសើរ​៕

ឆ្នាំរោង

ដួងជតារាសី ៖ ​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​គេ​ថា​ជីវិត​មនុស្ស​យើង​ជា​អ្នកកំណត់​ទិសដៅ កាល​វេលា​កំណត់​ជីវិត​មនុស្ស ហើយ​ការរស់នៅ​អាស្រ័យទៅលើ​ថា​យើង​ចេះ​កំណត់​ខ្លួនឯង​យ៉ាងណា​ប៉ុណ្ណោះ​។ ដូចជា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ស្រុតចុះ ធ្វើឱ្យ​ការប្រកប​ការងារ​អ្វីៗ​មាន​បញ្ហា​រាំងស្ទះ​និង​ជួប​ឧបសគ្គ​ច្រើន ។

ជំនួញ  អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​គប្បី​អត់ធ្មត់​ក្នុង​មុខរបរ​។​

ស្នេហា ៖ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ទេ​៕

ឆ្នាំម្សាញ់

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ក្នុងថ្ងៃនេះ​លោកអ្នក​ហាក់ដូច​ទទួលរង​ការគាបសង្កត់​ផ្លូវចិត្ត​បន្តិច​ពិតមែនតែ​ការបំពេញ​ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ឥតមាន​អ្វី​ត្រូវ​ទទួល​អ​ម្រែ​ក​ធ្ងន់ធ្ងរ​នាំ​លំបាក​នោះទេ​។​ក្រៅពីនេះ​ទាំង​ស្ត្រី​បុរស​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង​ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិនត្រូវ​ដើរ​រាយរាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​ដើម្បី​រំសាយកំហឹង​នោះដែរ​ពីព្រោះ​នាំ​តែ​មនុស្ស​ដដែល​នេះ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ត្រូវ​ប្រឈមមុខ​នៅ​ថ្ងៃ​ខាងមុខ​។​

ស្នេហា ៖ ​​ស្នេហា​ប្រុស​ស្រី​មានការ​ងាយ​ទាំង​ថ្នាំងថ្នាក់​និង​ក៏​ងាយ​ត្រូវរ៉ូវ​វិញ​៕

ឆ្នាំមមី

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​គ្រាន់​គាប់ប្រសើរ​វិញ​បន្ទាប់ពី​បាន​ពុះពារ​ផល​លំបាក​អស់​រយះពេល​ជាច្រើន​ខែ​កន្លងមក​។

ការងារ ៖ ​នាពេលនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​គ្រាន់​គាប់ប្រសើរ​វិញ​បន្ទាប់ពី​បាន​ពុះពារ​ផល​លំបាក​អស់​រយះពេល​ជាច្រើន​ខែ​កន្លងមក​។

ជំនួញ ៖ អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​រីកដុះដាល​យឺត​ណាស់ ហើយ​ពិសេស​កើតមាន​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ពីព្រោះ​មាន​ក្រុមមនុស្ស​ឈ្នានីស​ព្យាបាទ​ម្ល៉ោះហើយ​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំមមែ

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។

ការងារ ៖ ​​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ផ្លែផ្កា​ប៉ុន្មាន​ទេ​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​នៅពេល​ក្រោយ​ថែមទៀត​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត​ដោយសារតែ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

ឆ្នាំវក

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ឬ​ទៅណា​មក​តែងមាន​ភ្លើង​ខៀវ​បើក​រង់ចាំ​ជានិច្ច ហេតុនេះ​បើ​ចង់​ប្រកបការងារ​អ្វី​ឃើញថា​តែង​ជឿនលឿន​ទៅមុខ​ផង​ដែរ។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរកា

ដួងជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ​ឬ​ប្រកបការងារ​អ្វីមួយ​ផង​។​

ជំនួញ ៖ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ តែ​យ៉ាងណា​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ឡើយ​ប្រយ័ត្ន​ឧបទ្រពចង្រៃ​យាយី​កើត​តែ​បញ្ហា​មិនចេះចប់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មូ​យ​ដង​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕

ឆ្នាំច

ដួងជតារាសី ៖ ​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​

ជំនួញ ៖ ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ទោះ​ធ្វើ​អ្វី​កុំ​រឹង​ចចេស​ឬ​មិន​ស្តាប់​អ្នកដទៃ​ប្រយ័ត្ន​ត្រូវ​ធ្លាក់ទឹក​គ្មាន​នរណា​ជួយ​ស្រោចស្រង់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវគោក​,​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំកុរ

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​យឺត​បន្តិច ប៉ុន្តែ​យ៉ាងណា​រាល់​ការប្រកប​កិច្ចការ​អ្វី​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពិសេស​ការងារ​ណា​ដែល​មិន​ច្បាស់លាស់​កុំ​ប្រថុយប្រថាន​ប្រយ័ត្ន​ផ្ទុះ​ជា​រឿង​រាវ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង​។ សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​ចូរ​កុំ​យក​ភាព​មានះ​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដាក់ខ្លួន​ប្រយ័ត្ន​កកើត​មាន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

spot_img
×