Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះ​នៅក្បែរ​ផ្សារ​ដេប៉ូ បណ្ដាល​ឲ្យ​ស្លាប់​ម្ចាស់ផ្ទះ និង​របួស 5 នាក់​

spot_img

​ភ្នំពេញ​ ៖​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានចេញ​របាយការណ៍​​ករណី​អគ្គិភ័យ​ដែល​បង្កឡើង​ដោយ​ម្ចាស់ផ្ទះ​ធ្វើឱ្យ ធ្លាក់​ដប​សាំង​បណ្តាលអោយមាន​អគ្គិភ័យ ឆេះ​ផ្ទះ 5 ល្វែង​និង​ស្លាប់​ម្នាក់​របួស 5​នាក់​។

​ហេតុការណ៍​អគ្គីភ័យ​នេះ​កើតឡើង​​នៅវេលា​ម៉ោង ១៧និង១៥​នាទី​ល្ងាច ថ្ងៃ ពុធ ទី​២៥ ខែមីនា ឆ្នាំ​២០២០ មាន​អគ្គិភ័យ​មួយកន្លែង​កើតឡើង​នៅ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​221​ផ្ទះ​លេខ​35A ក្រុមទី​26B ភូមិ​07 សង្កាត់​ផ្សា​ដេប៉ូ​ទី​2 ខណ្ឌ​ទួ​ុ​ល​គោក រាជធានី​ភ្នំពេញ​។​

​បើតាម​របាយការណ៍រ​បស់​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ពី​ថា ម្ចាស់ផ្ទះ​ឈ្មោះ យ​ន ស្រ៊ីប ភេទ​ស្រី អាយុ​71​ឆ្នាំ មុខរបរ នៅផ្ទះ ហើយ​មូលហេតុ​មកពី ធ្លាក់​ដប​សាំង​បណ្តាលអោយមាន​អគ្គិភ័យ ។ ផ្ទះល្វែង ទំហំ 04​ម៉ែត្រ គុណ ​07​ ម៉ែត្រ រង​ការ ខូចខាត​សម្ភារ គឺ​ឆេះ​ផ្ទះ​លេខ​ 35A ​ផ្នែក​ខាងក្រោម​ព្រមទាំង​សម្ភារ ប្រើប្រាស់ និង​ប្រកប​អាជីវកម្ម​អស់ទាំង​ស្រុង ព្រមទាំង​ម៉ូតូ​ចំ​នួ​ន​3​គ្រឿង ហើយ​បាន​បណ្តាលអោយ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ចំ​នួ​​ន​4​ផ្ទះ​ជាប់​គ្នា ។

​នគរបាល​បាន​បញ្ជាក់ថា អគ្គីភ័យ​នេះ​បណ្ដាលឱ្យ​ស្លាប់​មនុស្ស 1​នាក់ ឈ្មោះ យ​ន ស្រ៊ីប ភេទ​ស្រី អាយុ 71 ឆ្នាំ របួស​មនុស្ស 05​នាក់ ( ស្រី​ចំ​នួ​ន​4​នាក់​)​។

​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​នគរបាល​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​រថយន្ត​កា​រិ​យា​អគ្គិភ័យ ចំនួន 12​គ្រឿង ប្រេី​ប្រាស់​ទឹក​អស់​ចំនួន 06​ឡាន​ស្មេី​នឹង 24​ម៉ែត្រគូប ៕ ដោយ​៖​កូ​ឡាប​

spot_img
×