Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​ជូនពរ​សម្ដេច​តេ​ជោ​និង​សហការី​ឲ្យ​ទទួលជោគជ័យ​ក្នុងការ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​

spot_img

​ភ្នំពេញ​៖​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហមុនី​បានចេញ​ព្រះរាជសារ​ជូនពរ​ដល់​សម្ដេច​ហ៊ុនសែន​ព្រមទាំង​សមាជិក​សមាជិកា​ទាំង​អស់នៃ​រាជរដ្ឋាភិបាល​សូមអោយ​ជោគជ័យ​ក្នុង​ការងារ​បង្ក្រាប​បង្កា​រ​ទប់ស្កាត់​ជំងឺ​ដ៏​សាហាវ កូ​វីដ​១៩​។​

« ខ្ញុំ​សូម​ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ព្រមទាំង​សមាជិក សមាជិកា​ទាំងអស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ដ៏​ថ្លៃថ្លា ( ការបង្ការ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ COVID-19 ) ជូន​ប្រជាជាតិ​កម្ពុជា ។ » នេះ​ព្រះរាជសារ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០៕ ដោយ​៖​កូ​ឡាប​

spot_img
×