Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បង្កើត​ក្រុមការងារ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានសម្រេច​បង្កើត​ក្រុមការងារ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដែល​ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​ប្រធាន និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ ជា​អនុប្រធាន និង​មាន​សមាសភាព ចូលរួម​៧​រូប ព្រមទាំង​មាន ប្រធាន​នាយកដ្ឋាន​-​អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​២៤​ផងដែរ​។​

​ក្នុង​សេចក្តីសម្រេច​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ស្តីពី​ការបង្កើត គណៈកម្មការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដែល​ចេញផ្សាយ នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា គណៈកម្មការ​នេះ​មាន​តួនាទី ភារកិច្ច​ដូចខាងក្រោម​៖

​កសាង​ផែនការ​សកម្មភាព និង​វិធានការ​ចាំបាច់​ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល COVID-19 ជាពិសេស​ការដោះស្រាយ​ពេល​ករណី​វិបត្តិ​កូ​វីដ​១៩ កើតមាន​នៅតាម​អង្គភាព​នគរបាលជាតិ​។ តាមដាន​ស្ថានភាព និង​ការវិវត្តន៍​រួម​ពាក់ព័ន្ធ​បម្រែបម្រួល​មេរោគ​កូ​វីដ​-១៩​នៅ​កម្ពុជា និង​និយាយ​ដោយឡែក​ក្នុង​ក្របខ័ណ្ឌ​នរគ​បាល​ជាតិ​។ តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​សេចក្តីណែនាំ​០០២ ស​ណន ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។ តាមដាន​ព័ត៌មាន​ជាតិ សេចក្តីប្រកាស​នានា​រប​ស់​ក្រសួងសុខាភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំពោះ​កា​រីក​រាលដាល​មេរោគ​កូ​វីដ​១៩ ដើម្បី​ផ្សព្វផ្សាយ​បន្ត​។ បំផុស​ឱ្យមាន​ការជួយឧបត្ថម្ភ និង​លើកទឹកចិត្ត​ចំពោះ​មន្ត្រី និង​ក្រុមគ្រួសារ​ដែលមាន​ជំងឺ​កូ​វីដ​១៩​។ ណែនាំ​ឱ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក -​ខណ្ឌ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​-​សង្កាត់​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​គ្រប់គ្រង​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ដោយ​សហការ​ជាមួយ​មណ្ឌល​សុខភាព​ឃុំ​-​សង្កាត់​តាមដាន​ស្ថានភាព និង​ការ​វិវឌ្ឍន៍ COVID-19​លើ​ពួកគាត់​។ សហការ​គាំទ្រ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ក្នុងការ​អនុវត្ត​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ពិសេស​សេចក្តីណែនាំ​រប​ស់​ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​COVID-19​។ ណែនាំ តាមដាន ត្រួតពិនិត្យ​ការចាត់តាំង​អនុវត្ត​ផែនការ​សកម្មភាព ត្រៀម​សហការ​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​គោលដៅ និង​ទីតាំង​ដែល​រដ្ឋបាលខេត្ត​សម្រេច​ជ្រើសរើស​ធ្វើជា​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ COVID-19​។ ធ្វើ​របាយការណ៍​រាយការណ៍​ជូន​គណៈកម្មការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​ជ្រាប​។ បំពេញការងារ​ផ្សេងទៀត​តាម​ការប្រគល់​ឱ្យ​ពី​គណៈកម្មការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕ ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្ដីសម្រេច​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​៖​

spot_img
×