Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ខេត្ត​ចាន់​បុរី បង្ខំចិត្ត​បន្ត​ឆ្លង​ព្រំដែន មក​ស្រុក​វិញ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​

spot_img

​ប៉ៃលិន​៖ បើតាម​របាយការណ៍ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ ទី​២៥ ខែមីនា ឆ្នាំ​២០២០ ដោយសារ​ស្ថានភាព​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ បាន​បង្ខំ​ឲ្យ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ​ប្រមាណ​ជាង ១០០​នាក់ បាន​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ តាម​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន គ្រា​ដែល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន និង​ច្រក​សំខាន់ៗ​ផ្សេងទៀត​ជាប់​ព្រំដែន​ថៃ​ត្រូវបាន​បិទ​មិនឱ្យ​ចេញចូល​ទៅមក​បាន​ឡើយ​។

​បើតាម​ការរៀបរាប់រ​បស់​ពលករ​ខ្មែរ ដែល​ឆ្លងដែន​មក បានឱ្យដឹង​ឡើង​ថា នៅក្នុង​ប្រទេស​ថៃ​ពួកគាត់​មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ជម្ងឺ​កូ​វីត​-១៩ ផង រួមទាំង​អត់​ការងារ​ធ្វើ​ផង​នោះ បាន​បង្ខំ​ឲ្យ​ពួកគាត់​សម្រេចចិត្ត​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ ហើយដោយ​ច្រកទ្វារព្រំដែន​ត្រូវបាន​បិទ ដូច្នេះ​ពួកគាត់​ខ្លះ​ក៍ ត្រូវ​បង្ខំចិត្ត​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ ហើយ​ជាក់ ស្តែង នៅថ្ងៃនេះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ក៍បាន​ជួបពិភាក្សា​ជាមួយ​ភាគី​ថៃ​ដោយ អនុញ្ញាត ឱ្យ​ពលករ​ប្រមាណ​ជាង ១០០​នាក់ ទើប​បើក​ច្រក​ឱ្យចេញ​ម្តង ដើម្បី​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ ។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ត្រឡប់មកវិញ​នេះ អាជ្ញាធរ​មិនបាន​អនុវត្តន៍​ដាក់​ឲ្យ​នៅ​ដាច់ឡែក​នោះទេ ដោយ​គ្រាន់តែ​កំណត់​អត្តសញ្ញាណ ការ​ស្រង់​ទិន្នន័យ​លំនៅដ្ឋាន​ពិតប្រាកដ​ត្រូវ​ត្រឡប់​ទៅវិញ​ងាយស្រួល​ការការពារ​និង​តាមដាន​ព័ត៌មាន​ផ្សេងៗ ការពិនិត្យ​ឆែក​កំដៅ​និង​ពិនិត្យ​សុខភាព​យ៉ាង​តឹងរឹង និង​លាង​សំអាត​ដៃ និង​ដងខ្លួន​ដោយ​សារធាតុ​សម្លាប់​មេរោគ​ពី​ក្រុមមន្ត្រី​សុខាភិបាល​ខេត្ត រួចហើយ​ទើប​មាន​អនុញ្ញាតអោយ​ពួកគាត់​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​ជាធម្មតា​។​

​យោងតាម​របាយការណ៍​របស់​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​បានឱ្យដឹងថា​៖ ពលករ​កម្ពុជា​ដែល​ឆ្លង​ព្រំដែន​មកពី​ប្រទេស​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន គិត​ចាប់​តាម​ពី​ម៉ោង ០៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែមីនា រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ គឺមាន​ចំនួន​សរុប ១០៣​នាក់ ស្រី​៥១​នាក់ ហើយ​លទ្ធផល​ពិនិត្យ​សុខភាព​បឋម គឺ​អវិជ្ជមាន​ទាំងអស់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×