Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ​មេដាយមាស​ជា​ជនជាតិ​ខ្មែរឥស្លាម ស្នើ​សូម​បងប្អូន​ខ្មែរ​កុំ​ជេរប្រមាថ​គ្នា គឺ​រួមគ្នា​លើកស្ទួយ​កិត្តិយស​ជាតិ​

spot_img

​ភ្នំពេញ​៖ ​កីឡាករ​ជម្រើសជាតិ​ផ្នែក​ម៉ូតូ​ទឹក​ដែលជា​ជនជាតិខ្មែរ​ឥស្លាម​បាន​សរសេរ​សារ​រៀបរាប់ថា ស្រប​ពេលដែល​មេរោគ​ដ៏​កាច​សាហាវ​នេះ កំពុង​វាយប្រហារ​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ផងដែរ​នោះ រាល់​ការប្រកួត​កីឡា​គ្រប់​ប្រភេទ ត្រូវបាន​បិទ​ទាំងស្រុង ហើយ​លោក​ក៏​ស្នើ​សូម​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​ជេរប្រមាថ​ខ្មែរ​គ្នាឯង​ដូច្នេះ ដោយ​លោក​អះអាងថា គឺ​មានតែ​ខ្មែរ​គ្នាឯង​ប៉ុណ្ណោះ ដែល​ចេះ​ជួយ​គ្នា​និង​ស្រឡាញ់គ្នា និង​លើក​កិត្តិយស​ជាតិ​ឲ្យ​ល្បីល្បាញ​លើ​ពិភពលោក​។ នេះ​បើតាម​ការរៀប​រាប់រប​ស់​កីឡាករ​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា សាលី​អ៊ូ​មេី​ត ។​

​កីឡាករ​ម៉ូតូ​ទឹក​ដែលជា​ម្ចាស់​មេដាយមាស​បាន​សរសេ​រ​សារ​នៅ​ថ្ងៃទី 26 ខែមីនា​នេះ​ថា “​ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​…​ពេលនេះ​គេ​បិទ​រាល់​កម្មវិធី​កា​ប្រកួត​អស់ហើយ​ពេលនេះ​ស្ងាត់​បន្តិច​ហើយ​ព្រោះ​ជំងឺ​បាន​វាយប្រហារ​ពេញ​ពិភពលោក​ដូច្នេះ​សូម​ថែរក្សា​សុខភាព​ផង​”​។​

កីឡាករ​ឆ្នើម​ប្រចាំ​កម្ពុជា​បានលើកឡើង​បន្ថែមថា “​ហើយ​ជា​ចុងក្រោយ​សូមកុំ​ជេរប្រមាថ​មើលងាយ​ខ្មែរ​គ្នាឯង​អី​ព្រោះ​គ្មាន​អ្នកណា​សរសេី​រ​យេី​ង​ឡើយ​មានតែ​គេ​សេី​ច​ចំអក​ឲ្យ​យើង​ទៅវិញ​ទេ​ដូច្នេះហើយ​យេី​ង​ជួយ​គ្នា​លើកស្ទួយ​មុន​មាត់​ប្រទេសជាតិ​យើង​វិញ​កុំ​ឲ្យ​ប្រទេស​គេ​មេី​ល​ងាយ​យើង​បាន​”៕ ដោយ​៖​កូ​ឡាប​

spot_img
×