Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ឡាវ ​សន្យា​រួមគ្នា​ទប់ស្កាត់​បទល្មើសគ្រឿងញៀន​នៅតាម​ព្រំដែន​

spot_img

​ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ភាគី​ឡាវ​ដឹកនាំ​ដោយ​លោក ស៊ុម​កែវ ស៊ី​ឡាវ​ង្ស រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ឡាវ បាន​សន្យា​រួមគ្នា​ថា នឹង​ខិតខំ​ធ្វើយ៉ាងណា​ទប់ស្កាត់​ការ​ចរាចរណ៍​គ្រឿងញៀន នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ រួមទាំង​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ​មួយចំនួន​បន្ថែមទៀត​ផងដែរ ។​ ការឯកភាពគ្នារវាងថ្នាក់ដឹកនាំកំពូលកម្ពុជានិងឡាវនោះ នៅក្នុង​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ រវាង​កម្ពុជា​និង​ឡាវ​ឆ្នាំ​២០១៨ ។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយ​ការអញ្ជើញ​ធ្វើ​មាតុ​ភូម​និវត្តន៍​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពី​ប្រទេស​ឡាវ នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨​នេះ លោក ផាត ផាណិត នាយរង​ខុ​ទ្ទ​ការ​ល័យ​សម្តេច​ក្រឡាហោម និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ភាគី​កម្ពុជា​និង​ភាគី​ឡាវ បាន​សន្យា​រួមគ្នា​ទប់ស្កាត់​នូវ​បទល្មើស​ជាច្រើន​នៅតាម​បណ្តោយ​ព្រំដែន​នៃ ប្រទេស​ទាំងពីរ ជាពិសេស​គឺ​បញ្ហា​គ្រឿងញៀន​តែម្តង ដើម្បី​ធ្វើយ៉ាងណា​នាំមក​នូវ​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ ។​

​លោក ផាត ផាណិត បានលើកឡើង​ទៀតថា នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងពីរ​ក៏បាន​សន្យា​ធ្វើយ៉ាងណា​សម្រួល​ដល់​គណៈ​កម្ម​ការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ឲ្យ​បោះបង្គោល​ព្រំដែន​ប្រកបដោយ​ភាពរ​លួ​ន និង​តម្លាភាព ហើយ​ធ្វើយ៉ាងណា​ជំរុញ​ដល់​អាជ្ញាធរខេត្ត ដែល​ជាប់​នឹង​ព្រំប្រទល់​គ្នា ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ឆាប់រហ័ស រួមទាំង​ផ្តល់ដំណឹង​ដល់​គ្នា​ឲ្យ​បាន​ទាន់ពេលវេលា ខណៈ​មាន​បទល្មើស និង​បទឧក្រិដ្ឋ​អ្វី​កើត​ឡើ​ត​នៅជាប់​ព្រំប្រទល់​នៃ​ប្រទេស​ទាំងពីរ ។​

​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​ខាងលើ​នោះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ជួបប្រជុំ និង​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ផងដែរ ដោយ​ភាគី​ទាំងពីរ បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​គ្នា​និង​គ្នា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ជាពិសេស​ប្រតិបត្តិ​ការរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​តែម្តង ។ យ៉ាងណាក៏ដោយ ភាគី​ទាំងពីរ​ក៏បាន សន្យាថា នឹងមិន​ឲ្យ​មាន​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កើតឡើង​ដោយ​យថាហេតុ​ណាមួយ​នោះឡើយ ៕ បញ្ញាស័ក្តិ

  

spot_img
×