Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ក្រោយ​ម៉ាស្សា​ឲ្យ​បុរស​ម្នាក់ ខ្លាច​ឆ្លង​កូ​វីដ​-១៩ ស្ត្រី​ម្នាក់​សម្រេចចិត្ត​បង្កើត​សាច់​រឿងនេះ​ឡើង ធ្វើ​ឲ្យ​ប៉ូលីស​ស្ទើរ​ដាច់​ផ្ងារ​

spot_img

​ស្ត្រី​ម្នាក់​បាន​ទៅប្តឹង​ទៅ​ប៉ូលិស ដោយ​អះអាងថា​នាង​ត្រូវបាន​គេ​ចាប់រំលោភ​។ ស្ត្រី​រូបនេះ​ក្រោយមក ស្រាប់​តែម​កដក​ពាក្យបណ្តឹង​វិញ​ដោយ​បញ្ជាក់ថា នាង​បាន​បង្កើត​រឿងរ៉ាវ​នេះ​ឡើង​ដោយ​សង្ឃឹមថានឹង​ទទួលបាន​ការធ្វើ​តេស្តរ​ក Covid-19 ។ រឿង​ដ៏​ហួសចិត្ត​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី ២៣ ខែមីនា​ឆ្នាំ ២០២០ នៅពេលដែល​ស្ត្រី​ឈ្មោះ Rapee អាយុ ៥០ ឆ្នាំ បានមក​ប្តឹង​ប៉ូលិស​នៅ​ខេត្ត ឈុន​បុរី ប្រទេស​ថៃ​។​

Rapee បានបញ្ជាក់​ប្រាប់​ប៉ូលិស​ថា​ថា នាង​ជា​អ្នក​ខេត្ត​សុរិន្ទ ។ ខណៈ​នាង​កំពុងស្ថិត​នៅឯ​ផ្សារ​មួយ ក៏មាន​បុរស​ម្នាក់​ឈ្មោះ Dam បានមករ​កនាង ហើយ​បាន​អញ្ជើញ​នាង Rapee ទៅលេង​ប្រពន្ធ​នៅផ្ទះ​របស់​ដែល​កំពុងមាន​ជំងឺមហារីក​សុដន់​។ Rapee បានឃើញ​បុរស​នេះ​ពីរ​បី​ដង ដូច្នេះ​នាង​ក៏​ដើរ​តាម​គាត់​ត្រឡប់ទៅផ្ទះ​របស់គាត់​។ ពេលទៅដល់ នាង​ពុំ​រកឃើញ​ប្រពន្ធ​របស់គាត់​នោះទេ​។ Dam បាន​ស្រវឹង ហើយ​បង្ខំ​ឱ្យ Rapee ផ្តល់ឱ្យ​គាត់​នូវ​ចំណង់​ផ្លូវភេទ​។ Rapee បាន​ប្រាប់ Dam ថា​ស្ថានភាព Covid-19 គឺ​ពិតជា​គួរឱ្យខ្លាច​ណាស់ ប៉ុន្តែ​គាត់​មិនបាន​ស្តាប់ និង​បង្ខំ​នាង​តែម្តង​។ Rapee ថែមទាំង​បាន​ប្រាប់​ប៉ូលិស​ផងដែរ​ថា Dam បាន​ស្រឡាញ់​នាង​ជា​យូរ​មកហើយៗ នាង​បាន​មកដល់​ស្ថានីយ៍​ប៉ូលិស​ភ្លាមៗ បន្ទាប់ពី​បាន​រត់គេច​ចេញពីផ្ទះរ​បស់​គាត់​។​

​ប៉ូលិស​បាន​កោះហៅ Dam អាយុ ៥៥ ឆ្នាំ មក​សួរ​នាំនៅ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ដដែល​។ Dam បាន​និយាយថា គាត់​ស្គាល់ Rapee ច្បាស់​ណាស់ គាត់​តែងតែ​ហៅ​នាង​ថា​“ ស្រី​តូច​” ហើយ​នៅថ្ងៃនោះ គាត់​បាន​ប្រាប់​នាង​ឲ្យ​ម៉ាស្សា​។ នៅពេល Rapee មកដល់​ផ្ទះ​របស់គាត់ នាង​បាន​ផឹកស្រា​វី​ស្គី​ថៃ​ចំនួន ២ ដូ​ស ហើយ​ពួកគេ​ព្រមព្រៀងគ្នា​ថា សេវា​ម៉ាស្សា​នេះ​ក្នុងតម្លៃ ៣.០០០ បាត​។ បន្ទាប់ពី​អ្នក​ទាំង ២ ត្រូវបានធ្វើ​រួច Dam បាន​បង់ថ្លៃ Rapee ២៥០០ បាត​ហើយ​សន្យាថា​នឹង​សងលុយ​នៅ​ខ្វះ​នៅ​ថ្ងៃទី ២៤ ។ ប៉ុន្តែ គាត់​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ប៉ូលិស​បាន​ជូនដំណឹង​ដល់​គាត់​អំពី​របាយការណ៍​ប្តឹង​គាត់​បែបនេះ​។​

Rapee បានមក​ជួប Dam ហើយ​បាន​សារភាពថា អ្វីដែល​គាត់​បានលើកឡើង​គឺជា​ការពិត​។ នាង​ហាក់ដូចជា​ស្រវឹង ហើយ​បាន​អះអាងថា​បន្ទាប់ពី​ចាក​ចេញពីផ្ទះ​របស់គាត់ នាង​ខ្លាច​ឆ្លង​ជំងឺ Covid-19 ។ នាង​ចង់ទៅ​ពិនិត្យ​រក​មេរោគ​កូ​រ៉ូ​ណា (covid-19) នៅឯ​មន្ទីរពេទ្យ​ឈុន​ប៊ូ​រី ប៉ុន្តែ​នាង​មិនដឹងថា​នាង​នឹង​ផ្តល់​ហេតុផល​អ្វី​ដល់​គ្រូពេទ្យ​នោះទេ ហេតុនេះ​នាង​សម្រេចចិត្ត​ធ្វើ​របាយការណ៍​នេះ​ទៅកាន់​ប៉ូលិស​តែម្តងទៅ​។

​បន្ទាប់ពី​ការពិត​ត្រូវបាន​បញ្ចេញ នាង Rapee ក៏បាន​ដក​ពាក្យបណ្តឹង​វិញ ដោយ​អះអាងថា​នាង​មិនបាន​ដឹងថា វា​នឹងធ្វើ​ឲ្យ​រឿងនេះ​ក្លាយជា​រឿង​ដ៏​ធំ​នោះទេ ព្រោះថា​នាង​គ្រាន់តែ​ចង់ដឹងថា​តើ​នាង​មាន Covid-19 ដែរ ឬ​អត់ បន្ទាប់ពី​មាន​ទំនាក់ទំនង​ជាមួយ Dam ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Sanook)​

spot_img
×