Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អ៊ីតាលី​មាន​អ្នកស្លាប់​បន្ថែម​ជិត ៧០០​នាក់ តួលេខ​ស្លាប់​សរុប​កើន​លើស ៧.៥០០​នាក់​

spot_img

​ក្នុង​រយៈពេល​ត្រឹម ២៤​ម៉ោង​នៅក្នុង​ប្រទេស​អ៊ីតាលី មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ចំនួន ៦៨៣​នាក់​បន្ថែម ហើយ​អ៊ីតាលី​មានការ​ព្រួយបារម្ភ​ខ្លាំង​ថា វីរុស​ដ៏​កាច​សាហាវ​នេះ កំពុងតែ​រាតត្បាត​ទៅកាន់​ភាគខាងត្បូង​ប្រទេស​។​

​ទោះ​មាន​អ្នកស្លាប់​រហូតដល់ ៦៨៣​នាក់​នៅ​ថ្ងៃ​ពុធ វា​គឺជា​ចំនួន​តិច បើ​ធៀប​ទៅនឹង​ថ្ងៃ​អង្គារ ដែលមាន​អ្នកស្លាប់​រហូតដល់ ៧៤៣​នាក់​។​

​អ៊ីតាលី​មាន​អ្នកស្លាប់​ច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់ ហើយ​តួលេខ​សរុបមក​ដល់ពេលនេះ​មាន​ចំនួន ៧.៥០៣​នាក់​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ត្រឹម​មួយខែ វីរុស​កូ​រ៉ូ​ណា ឬ COVID-19 មានការ​រាតត្បាត​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​អ៊ីតាលី ដោយ​វា​បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ៧.៥០០​នាក់ និង​បានធ្វើ​ឲ្យ​អ៊ីតាលី ក្លាយ​វ៉ា​ដាច់​ប្រទេស​ចិន ក្លាយជា​ប្រទេស​ដែលមាន​អ្នកស្លាប់​ច្រើន​បំផុត​។​

​ចំណែក​ការឆ្លង​កើន​ជិត​ដល់ ៧៥.០០០​ករណី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×