Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ បង្ហោះ​រូបភាព​ជា​ឃ្លី​ប​វីដេអូ ថា នៅ​ខេត្តបាត់ដំបង ឡានទឹក​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​ដងផ្លូវ

spot_img

​បាត់ដំបង​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Lama Phone Shop បាន​បង្ហោះ​រូបភាព​ជា​ឃ្លី​ប​វីដេអូ និង​សរសេរ​ខ្លឹមសារ​ថា នៅ​ខេត្តបាត់ដំបង ឡានទឹក​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​ដងផ្លូវ បាញ់​ប្រកបដោយ​បច្ចេកទេស​ខ្ពស់​។ ការផ្សាយ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​បែប​ដូច្នេះ បន្ទាប់ពី​មាន​កម្ពុជា កំពុង​កើតមាន​ជំងឺ​កូ​វីដ​១៩ ដែលមាន​អ្នក​ផ្ទុក​ជំងឺ​ជិត​១០០​នាក់ ហើយ​ស្រប​ពេលដែល​រដ្ឋាភិបាល​ថៃ បាន​បិទ​ប្រទេស​ក្នុង​គ្រាអាសន្ន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ សិស្ស និស្សិត និង​អាជីវករ​មួយចំនួនធំ បាននាំគ្នា​ចាកចេញ​ពី​ប្រទេស​ថៃ មក​ឆ្លងដែន​ចូល​ប្រទេស​កំណើត​វិញ បើទោះបីជា​អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​ថៃ បាន​បិទ​ព្រំដែន​រៀងៗ​ខ្លួន​។​

​ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​នេះ បាន​ជូនដំណឹង​និង​បដិសេធថា ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន ជាពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ជ្រាបថា ក្នុង​ប៉ុន្មាន​ថ្ងៃនេះ បានកត់សម្គាល់​ឃើញ​មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Lama Phone Shop បាន​បង្ហោះ​រូបភាព​ជា​ឃ្លី​ប​វីដេអូ និង​សរសេរ​ខ្លឹមសារ​ថា (​នៅ​ខេត្តបាត់ដំបង​ឡានទឹក​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅតាម​ដងផ្លូវ បាញ់​ប្រកបដោយ​បច្ចេកទេស​ខ្ពស់​)​។​
​ឃ្លី​ប​វីដេអូ ដែលមាន​សំឡេង និង​ភ្ជាប់​ដោយ​ខ្លឹមសារ​ខាងលើ បាន​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​មជ្ឈដ្ឋាន​មួយចំនួន ពិសេស​មជ្ឈដ្ឋាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​នាំទៅដល់​ការ​ខូ​មិន​ជេរប្រមាថ ឬ​តិះដៀល ចំអកឡកឡឺយ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន ដោយ​ពាក្យសំដី​អសុរ​ស ។​

​ជា​ការពិត​ជាក់ស្តែង រថយន្ត​(​ពន្លត់​អគ្គិភ័យ​)​មួយគ្រឿង ដែលមាន​រូបភាព​ដូច​ក្នុង​ឃ្លី​ប​វីដេអូ​នេះ ជា​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចេញទៅ​បាញ់​ទឹក លាង​សម្អាត​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះមុនីវង្ស ក្នុង​ក្រុង​បាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២៣ ខែ មីនា ឆ្នាំ​២០២០ ហើយ​ជាមួយ​នោះ បាន​បាញ់​ទឹក​លាង​សម្អាត​ដងផ្លូវ​មួយចំនួន ក្នុង​ក្រុង​បាត់ដំបង​ផងដែរ (​មិនមែន​បាញ់ថ្នាំ​នោះទេ​)​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ធ្វើការ​បដិសេធចោល​ទាំងស្រុង ចំពោះ​ខ្លឹមសារ ដែល​សរសេរ និង​និយាយ​ដោយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ជាមួយនេះ​ស្នើ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​នាំ​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ ពី​មជ្ឈដ្ឋាន​មួយចំនួន និង​មានការ​ខូ​មិនជា​មតិយោបល់ ប្រមាថ​មាក់ងាយ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​
​សូម​សាធារណជន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មេត្តា​ជ្រាប​និង​មេត្តា​ចូលរួម​សហការ ដោយ​ភាតរភាព​បំផុត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×