Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​កូរ៉េខាងត្បូង​កើន​ដល់​ជិត ១០.០០០​ករណី ក្រោយ​មាន​អ្នក​ឆ្លង​ថ្មី​ជាង ១០០​នាក់​ទៀត​

spot_img

​ប្រទេស​កូរ៉េខាងត្បូង បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ចំនួន ១០៤​នាក់​បន្ថែម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់ ៩.២៤១​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មជ្ឍមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​។​

​ជាមួយគ្នានេះដែរ ក៏មាន​អ្នកស្លាប់​បន្ថែមចំនួន ៥​នាក់ ដែល​ធ្វើ​ឲ្យ​តួលេខ​នៃ​អ្នកស្លាប់​សរុប​កើន​ដល់ ១៣១​នាក់​។​

​កូរ៉េខាងត្បូង​និយាយថា ខ្លួន​នឹងធ្វើ​ការ​រឹតបន្តឹង​ការត្រួតពិនិត្យ​តាម​ព្រំដែន​លើ​អ្នកដំណើរ​ដែល​មកពី​អា​មេ​រិច ចាប់ពី​ថ្ងៃ​សុក្រ​ទៅ ខណៈដែល​មានការ​ព្រួយបារម្ភ​ពី​ការឆ្លង​ពី​ប្រភព​ខាងក្រៅ ទោះបី​ការឆ្លង​ក្នុងប្រទេស​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​

​ទីក្រុង​សេ​អ៊ូ​ល បានដាក់​ការត្រួតពិនិត្យ​ព្រំដែន​យ៉ាង​តឹងរឹង លើ​អ្នកដំណើរ​ដែល​មកពី​អ៊ឺរ៉ុប ចិន អ៊ីតាលី និង​អ៊ីរ៉ង ដោយ​តម្រូវអោយ​ពួកគេ​ចុះឈ្មោះ​កម្មវិធី​ទូរស័ព្ទ ដើម្បី​ងាយស្រួល​តាមដាន​ថា​តើ​ពួកគេ​មាន​រោគសញ្ញា​ឬ​យ៉ាងណា​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ ការចាត់វិធានការ​ស​ម្រា​ប់​ដាក់​អ្នកដំណើរ​មកពី​អ៊ឺរ៉ុប​អោយនៅ​ដោយឡែក​រយៈពេល ២​សប្តាហ៍​បាន​ចូល​ជា​ធរមាន​។​

​កូរ៉េខាងត្បូង ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេស​ដែល​ចាត់វិធានការ​បានល្អ​ជា​ង​គេ ក្នុងការ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​។ ដំបូង​ឡើយ ប្រទេស​នេះ មានការ​ផ្ទុះ​ខ្លាំង ក្លាយជា​ប្រទេស​ទី ២​ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត ប៉ុន្តែ​ដោយសារ​វិធាន​ការល្អ ទើប​ការឆ្លង​ថ្មី មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់​ស្គាល់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×