Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Manny Pacquiao ថា​លោក «​មិន​ខ្លាច​ស្លាប់​នោះទេ​» ក្នុង​ការជួយ​ប្រជាជន​ហ្វីលីពីន ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩

spot_img

អ្នក​ប្រដាល់​ជើង​ខ្លាំង​លំដាប់​ពិ​ព​លោក និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន Manny Pacquiao បាន​ចេញមុខ​ប្រឈម​នឹង​មហា​វីរុស​កូ​រ៉ូ​ណា (COVID-19) ខណៈ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​កំណើត​រប​ស់លោក​កំពុងតែបន្ត​កើនឡើង ។​

​កាលពី​ចុង​សប្តាហ៍មុន លោក Pacquiao បាន​និយាយថា គាត់​មាន​ឆន្ទៈ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ទាំងអស់ ដើម្បី​គាត់​អាចជួយ​អ្នក​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​រាតត្បាត​នេះ​។​

​លោក​បានបញ្ជាក់​ឲ្យ​ដឹងថា អ្វីដែល​លោក​ខ្លាច​បំផុត​នោះ គឺ​សក្តានុពល​សម្រាប់​ប្រជាជន​ក្រីក្រ និង​អ្នក​ដែល «​រស់​នៅតាម​ដងផ្លូវ​» ដែល​ត្រូវ​រកលុយ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ អាច​នឹង​ប្រព្រឹត្ត​អំពើ​មិនល្អ​ផ្សេងៗ ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​ការចិញ្ចឹម ឬ​ផ្តល់​អាហារ​ហូបចុក​គ្រប់គ្រាន់ នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ។

​ភ្ជាប់​នឹង​បញ្ហា​ខាងលើនេះ លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​នឹងមាន​ភាពវឹកវរ​។ ហើយ​នេះ​គឺជា​អ្វីដែល​ខ្ញុំ​ខ្លា​ចនឹង​កើតឡើង​» ។​

​មុននេះ Pacquiao បាន​បរិច្ចាគ​ឡានក្រុង​ចំនួន ៥ គ្រឿង​ដល់​រដ្ឋាភិបាល Duterte ដើម្បីឱ្យ​បុគ្គលិក​សុខាភិបាល អាច​ត្រូវបាន​ដឹក​ទៅកាន់​ទីកន្លែង​កំពុង​ប្រឈម​នឹង​វីរុស​កូ​វីដ​-១៩ នៅ​ជុំវិញ​ទីក្រុង Manila ។​

Pacquiao ដែល​បាន​បម្រើការ​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​តាំងពី​ឆ្នាំ ២០១៦ ថ្មីៗ​នេះ​ត្រូវបាន​គេ​មើលឃើញថា កំពុងធ្វើការ​ជុំគ្នា​នៅ​ផ្នែក​ជាច្រើន នៅក្នុង​ប្រទេស ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ជំងឺ​នេះ​។​

​លោក​បាន​និយាយថា លោក​មិនមាន​ចេតនា​បន្ថយល្បឿន​ទេ សូម្បីតែ​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់គាត់​ក៏ដោយ​ព្រោះ​គាត់​យល់ថា​វា​ជា​កាតព្វកិច្ច​របស់គាត់​ក្នុងនាម​ជា​អ្នកដឹកនាំ​ដែល​ហ៊ាន​ប្រថុយ​ជីវិត​របស់គាត់​។​

​អ្នកនយោបាយ​វ័យ ៤១ ឆ្នាំ រូបនេះ ត្រូវបាន​ដកស្រង់​សម្តី​ដោយនិយាយ​យ៉ាង​ដូច្នេះ​ថា​៖ “​ប្រសិនបើ​អ្នកជា​មេដឹកនាំ នោះ​អ្នក​ត្រូវតែ​ធ្វើជា​អ្នក​នាំមុខគេ​” ។​

“​អ្នក​គឺជា​អ្នកដឹកនាំ ដូច្នេះ​អ្នក​ត្រូវតែ​ដឹកនាំ ហើយ​អោយគេ​ដឹងថា​អ្នក​នៅ​ជាមួយ​ពួកគេ​។ អ្នក​មិនអាច​លាក់ខ្លួន​បាន ដោយសារតែ​អ្នកខ្លាច​ស្លាប់​ទេ​។ ខ្ញុំ​កើតចេញពី​គ្រួសារ​ក្រីក្រ ដូច្នេះ​ខ្ញុំ​ដឹង​ពី​អារម្មណ៍​របស់​ពួកគេ​ច្បាស់​ណាស់​” ។​

​លោក​ក៏បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ ដោយ​លោក​សូម្បី​សុខចិត្ត​លះបង់​អាជីព​ប្រដាល់​របស់លោក​នៅពេលនេះ​ទៀតផង​។ ហេតុនេះ​លោក​បាន​ទូន្មាន​ថា​៖ «​ចូរ​យើងទាំងអស់គ្នា ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់រ​បស់​យើង​លើ​រឿងនេះ​ជាមុនសិន​»​។​

Pacquiao ក៏បាន​សហការ​ជាមួយ​សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma ដើម្បី​បរិច្ចាគ​ម៉ាស់​ចំនួន ៥០០,០០០ ដើម្បី​ជួយ​រដ្ឋាភិបាល​ហ្វីលីពីន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង COVID-១៩ ។ ឥឡូវនេះ​គាត់​កំពុង​រង់ចាំ​ការមកដល់​នៃ​ឧបករណ៍​តេស្ត និង​ម៉ាស់​ពី​ប្រទេស​ចិន ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)​

spot_img
×