Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេ​ស្ប៉ា​ញ ​វ៉ា​ដាច់​ ចិន ក្លាយជា​ប្រទេស​ទី ២ ដែលមាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ច្រើន​បំផុត​

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​វ៉ា​ដាច់​ចិន កាលពី​ថ្ងៃ​ពុធ​ដោយ​អ្នកស្លាប់​កើន​ដល់​ចំនួន ៣.៤៣៤​នាក់ ក្រោយពេល​មាន​អ្នកស្លាប់​ថ្មី​ចំនួន ៧៣៨​នាក់​ទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​។​

​ចំនួន​អ្នកស្លាប់​ដ៏​ច្រើន​បែបនេះ​កើតឡើង ខណៈពេលដែល​ការប្រកាស​បិទ​ប្រទេស​របស់​អេ​ស្ប៉ា​ញ​បាន​ឈានចូល​ថ្ងៃទី ១១ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​មរណៈ​នេះ​។​

​បើតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​បាន​កើន​ដល់ ៤៧.០០០​ករណី​។​

​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ កងកម្លាំង​របស់​អេ​ស្ប៉ា​ញ បានស្នើ​សុំ​ជំនួយ​មនុស្សធម៌​ពី​អង្គការ​ណា​តូ (NATO) ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​មរណៈ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេស​អេ​ស្ប៉ា​ញ​កំពុងមាន​ការខ្វះខាត​ប​រិ​ក្ខា​រ​ពេទ្យ​សម្រាប់​ធ្វើតេស្ត ព្យាបាល និង​ការពារ​បុគ្គលិក​ជួរមុខ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×