Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជន​បំពុល​ព័ត៌មាន តាម​បណ្តាញ​សង្គម ដែល​យក​វីដេអូ​ព្រះសង្ឃ​ស្រោច​ទឹក ថា​ជា​ករណី​បណ្តេញ​មេរោគ​កូ​វីដ​១៩

spot_img

​សៀមរាប ៖ សមត្ថកិច្ច​ខេត្តសៀមរាប បន្ត​ចុះ​ស្រាវជ្រាវ និង​នាំខ្លួន​ជន​បំពុល​ព័ត៌មាន តាម​បណ្តាញ​សង្គម អំពី ការយក​វីដេអូ កាលពី​ឆ្នាំ​២០១៩ មក​បំផុសបំផុល និង​ផុស​ប្រើស​ម្តី​មិន​សមរម្យ ចំពោះ​ព្រះសង្ឃ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​មាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​នគរធំ ចុះ​ធ្វើការ​អញ្ជើញ​ឈ្មោះ ជឿន ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប មុខរបរ ម​គ្គុ​ទេស​ទេសចរណ៍ ដែលជា​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tour arrangement in Siem Reap ដែល​បាន​បង្ហោះ​សារ លើ​បណ្តាញ​សង្គម ពាក់ព័ន្ធ នឹង​ព័ត៌មាន​មិន​ពិត (​វីដេអូ​កាលពី​ឆ្នាំ​2019) ពិធី​ស្រោច​ទឹក នឹង​បាន​ប្រើពាក្យ​មិន​សមរម្យ​ចំពោះ ព្រះសង្ឃ ។

​ក្រោយ​ការសាកសួរ​របស់​សម​ត្ថ​កិច្ច សាមីខ្លួន ជឿន ដា បាន​សារភាព​ទទួលស្គាល់ នូវ​ទោសកំហុស ដែល​បាន​ប្រព្រឹត្តិ ហើយ​សមត្ថកិច្ច ក៏បាន​ធ្វើការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រមទាំង​មានការ​ធានា​ពី​ក្រុមគ្រួសារ​ទើប អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ ដើម្បី​កសាង​ខ្លួន ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ខេត្តសៀមរាប ជឿន ដា បាន​សារភាព និង​សរសេរ​សារ​សុំទោស លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា “​ខ្ញុំបាទ ជឿន ដា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ​។ ខ្ញុំបាទ​សុំទោស​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋមន្ត្រីក្រសួង​សារព័ត៌មាន ឯកឧត្តម​គណៈ​អភិបាលខេត្ត​សៀមរាប ព្រះសង្ឃ​ទាំងពីរ​គណៈ បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ស្រុក​អង្គរធំ ។ កាលពី​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០
​ខ្ញុំបាទ​បង្ហោះ វីដេអូ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម តាមពិត​វា​ជា​ព័ត៌មាន​មិន​ពិត ។ ខ្ញុំបាទ​មានការ​សោកស្តាយ និង ទទួលកំហុស​។​
​ខ្ញុំបាទ​សុំទោស​ចំពោះ​ព្រះសង្ឃ ដែល​ខ្ញុំបាទ​បាន​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ចំពោះ​ព្រះអង្គ​។ ខ្ញុំបាទ​សុំ​សន្យាថា ខ្ញុំ​និង​មិន​ផុស​ផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត​តទៅទៀត​ទេ បើ​ខ្ញុំបាទ​ប្រព្រឹត្តិ​ខុស ខ្ញុំបាទ​សុំ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​”៕​ដោយ​៖​កូ​ឡាប​

spot_img
×