Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ កុំ​ជឿ​លើ​ការ​បំផុស​ព័ត៌មាន​ក្លែងក្លាយ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវមាន​ជំនឿ​ជឿជាក់​មកលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ កុំ​ជឿ​លើ​ការ​បំផុស​ព័ត៌មាន​ក្លែងក្លាយ​។​

​ការអំពាវនាវ​បែបនេះ របស់​ឯកឧត្តម​ឃួ​ង ស្រេង បាន​អ្វី​ឡើង​ក្នុង​កិច្ចសម្ភាសន៍ ជាមួយ​ក្រុម​អ្នកព័ត៌មាន ក្រោយ​លោក​បញ្ចប់​ពិធី​ចែក​ម៉ាស និង​ទឹក​អាល់កុល​លាងដៃ ជូន​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២៥ មីនា ឆ្នាំ​២០២០ នៅ​សាលាក្រុង​ភ្នំពេញ​។​

​ឯកឧត្តម​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា អ្វីៗ​ទាំងអស់ ដែលជា​ព័ត៌មាន សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ស្តាប់​ការប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ផេ​ក​ផ្លូវការ​ហ្វេ​ស​ប៊ុ​ក ប្រព័ន្ធ​ព័ត៌មាន ដែល​ចុះហត្ថលេខា ឬ​ត្រា​ត្រឹមត្រូវ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម​បន្តថា ប៉ុន្មាន​ថ្ងៃនេះ មាន​គេ​បំប៉ោងពាក្យ​ថា បន្តិចទៀតនេះ មាន​បិទ​បឹង​កេងកង មិន​ឲ្យ​ជនបរទេស​ឆ្លងកាត់ ឬ​ចេញចូល ។ ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​នូវ​ព័ត៌មាន គ្មាន​ការពិត​នេះ ឯកឧត្តម​ឃួ​ង ស្រេង បានបញ្ជាក់​ឲ្យ​បងប្អូន ក្នុង​រាជធានី​ថា អ្វីៗ​ត្រូវមាន​ជំនឿ​ជឿជាក់​
​មកលើ​រដ្ឋបាល​រាជធានី កុំ​ជឿ ទៅលើ​ប្រពន្ធ​ផ្សព្វផ្សាយ ដែល​មិនមាន​ការទទួលខុសត្រូវ ឬ​មិនមាន​អត្តសញ្ញាណ ច្បាស់លាស់ ។ នៅតាម​បណ្តាញ​សង្គម ច្រើនតែ​បំប៉ោង ពាក្យ​មិន​ពិតប្រាកដ សូម​ឲ្យ​ពិចារណា​ព្រឹត្តិការណ៍​នេះ មុននឹង​ជឿ សូម​សួរ​គ្នា ឲ្យ​បានច្បាស់លាស់ ។​

​ឯកឧត្តម​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន Hotline ដែល​ទាក់ទង​ទៅនឹង​រឿង កូ​វីដ​-១៩ (Covid-19) ដោយ​យើង​អាច​ទទួលយក ដើម្បី​ពិភាក្សា និង​បញ្ជូន​បងប្អូន ទៅរក​ទីតាំង ដើម្បី​ព្យាបាល ឬក៏​ទីតាំង​ពិនិត្យ​ជំងឺ ឬក៏​អាច​សួរ Hotline នូវ​ព័ត៌មាន ដែល​បងប្អូន​មាន​ចម្ងល់ ។ សូម​ឲ្យ​បងប្អូន ធ្វើ​តាមរយៈ Hotline នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​ទទួល​ព័ត៌មាន​ដោយផ្ទាល់ និង​បញ្ជាក់ជូន​ពីអ្វី ដែល​បងប្អូន​មាន​ចម្ងល់​ពី​បញ្ហា​ផ្សេងៗ ។​

​ពាក់ព័ន្ធ​នឹង​ផែនការ​យុទ្ធសាស្ត្រ ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​វីរុស​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា តាម​ការណែនាំ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី លោក​បានប្រកាស​ឲ្យ​យើង បិទ KTV (Karaoke Television) យើង​បិទ Concert ធំៗ (​ការប្រគំ​តន្ត្រី​) ការជួប​ជុំគ្នា​ដែលមាន​មនុស្ស​ច្រើន​។ ដោយឡែក​នា​ព្រឹក​ថ្ងៃ​២៥​មិនា​នេះ ក៏មាន​គោល​ការ ពីស​ម្តេច ឲ្យ​យើង​ផ្អាក បៀរហ្គាឌិន ទីតាំង​មាន​លក់​ម្ហូបអាហារ មាន​ភ្លេង​កំដរ ដែល​អាច​ជួបជុំ​មនុស្ស​ច្រើន ដែល​បង្ក​ទៅជា​ហានិភ័យ ដល់​ប្រជាពលរដ្ឋ ។ ចំណុច​នេះ ថ្នាក់ដឹកនាំ បានគិត​គូរ​ទៅលើ​សុខុមាលភាព របស់​ប្រជាពលរដ្ឋ ព្រោះ​ខ្លាច​មានការ​ឆ្លង ដែល​មិនអាច​គ្រប់គ្រង​បាន ។​

​ឯកឧត្តម បន្តថា យើងទាំងអស់គ្នា​ដឹង​ហើយ​ថា ជំងឺ កូ​វីដ​-១៩ (Covid-19) បើសិនជា​យើង​មាន​អនាម័យ​
​រស់នៅ​ដាច់ពីគ្នា កុំ​គៀក​គ្នា​ពេក កុំ​ឲ្យ​ជួបជុំគ្នា​ច្រើន​ញឹក​ញ៉ាប់ គឺ​យើង​អាច បង្កា​ទប់ស្កាត់ កុំអោយ​ជំងឺ​នេះ រីក​រាលដាល​បាន ព្រោះ​យើង​មិនដឹងថា អ្នកណា មាន​ជំងឺ អ្នកណា​គ្នាន​ជំងឺ ដូច្នេះ​ការផ្តាច់​ពីគ្នា​នេះ ជា​មធ្យោបាយ​ល្អ​មួយ ដែលមាន​ការណែនាំ ពី​ក្រសួងសុខាភិបាល​។​

​ឯកឧត្តម​អភិបាល​បាន​បន្ថែមថា យើង​មានតែ​លើកទឹកចិត្ត ឲ្យ​ពួកគាត់​បន្ត​ការលក់ដូរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង អាច​ប្រកប​ជីវភាព​ប្រចាំថ្ងៃ​បាន ប្រសិនបើ​យើង​ផ្អាក​ផ្សារ យើង​អាច​ទៅ​ទិញ​អ្វី​ហូប​នៅឯណា​បាន​? នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​គិតគូរ ដូច្នេះហើយ​យើង​នៅតែ​លើកទឹកចិត្ត ឲ្យ​ផ្សារ ត្រូវតែ​នៅ​ដំណើរការ ។​

​ឯកឧត្តម​ក៏បាន​ក្រើន​រំលឹកថា ដំបូង​មានការ​ភ្ញាក់ផ្អើល​រឿង​ទៅ​ទិញ នាំគ្នា​ទៅ​ទិញ ទិញ​រហូត​អស់​ក្នុង​ស្តុក ប៉ុន្តែ​ឥឡូវនេះ យើង​ឃើញថា យើង​មាន​និរន្តរភាព សូម្បីតែ​នៅក្នុង​ផ្សារ​ម៉ាក្រូ ឬ​នៅក្នុង​ផ្សារ​ទំនើប​ផ្សេងៗ ប្រជាពលរដ្ឋ​យើង ចូលទៅ​ទិញ​តាម​ធម្មតា មិន​មានការ​ប្រជែង​គ្នា ដូចដែល​វីដេអូ​ឃ្លី​ប ចេញពី​បរទេស​មក​នោះទេ ដែល​យើង​ឃើញថា នៅ​បរទេស មានការ​ជ្រួលច្របល់ ប៉ុន្តែ​នៅ​រាជធានី​ភ្នំពេញ​របស់​យើង និយាយ​ដោយឡែក និយាយ​ជារួម នៅ​កម្ពុជា​យើង មិនមាន​បញ្ហា​នេះ​កើតឡើង​នោះទេ ហើយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មាន​ជំនឿ​ជឿជាក់ថា មិន​ខ្វះ​ទេ​ស្បៀង​នៅ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×