Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្លាប់ ២ នាក់ និង​រងរបួស ៦ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តបុក​គ្នា នៅ​ស្រុក​ស្រែអំបិល​

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ​២០២០ វេលា​ម៉ោង ២២​និង​២០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ១ លើក រវាង​រថយន្ត​ធំ និង​រថយន្ត​តូច​ពីរ​គ្រឿង​ទៀត បុក​បញ្ច្រាសទិស​គ្នា (​ពី​កើ​តទៅ​លិច​) លើផ្លូវ​ជាតិ​លេខ ៤៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៩-២០ ស្ថិតក្នុង​ភូមិ​តាធ​ង ឃុំ​ដង​ពែង ស្រុក​ស្រ​អំបិល បណ្តាល​ឲ្យ​ស្លាប់ ២ នាក់​។


​នគរបាល​ខេត្តកោះកុង បានបញ្ជាក់​បន្ថែមថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​មកពី រថយន្ត​ធំ បើកបរ​ក្នុងស្ថានភាព​ល្បឿន​លឿន បុក​ក្របី រេ​ចង្កូត មក​បុក​រថយន្ត ២ គ្រឿង​ទៀត ។​

​ជនរងគ្រោះ​មានឈ្មោះ ៖ ១.​ឈ្មោះ គី ភ្លី​សុខ​គ្រី ភេទ​ប្រុស ២.​គី ភ្លី​តុ​ហាំ​មី​សាស់ ភេទ​ប្រុស​។ ចំពោះ វត្ថុតាង​រថយន្ត​ទាំង ៣ គ្រឿង យកមក​រក្សាទុក​នៅ អធិការដ្ឋាន​ស្រុកស្រែ​អំបិល ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×