Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច ហ៊ុន សែន​៖ មិនមាន​ការបិទ​ផ្សារ និង​សូម្បីតែ​ហាង​កាហ្វេ​អី​ទេ និង​ពិសេស​រោងចក្រ គឺ​ដំណើរ​ការធម្មតា

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹងថា ការបិទ​មួយរយៈ​មិនមែន​ការកំណត់ ដើម្បី​រង់ចាំ​ស្ថានភាព​កូ​វីដ​-១៩ វិ​វ​ឌ្ឍ​មក​សភាព​ធូរស្បើយ​ទាំងស្រុង គឺធ្វើឡើង​តែ​សម្រាប់​ដូចជា ហាង​ខារ៉ាអូខេ​ច្រៀង​ជុំគ្នា និង​ក្លឹប​កម្សាន្ត​ជាដើម​ប៉ុណ្ណោះ ប៉ុន្តែ សម្រាប់​ផ្សារ អាហា​រដ្ឋា​ន ហាង​កាហ្វេ និង​ពិសេស​រោងចក្រ មិនមែន​ការបិទទ្វារ​នោះឡើយ ។​

​ស្របពេល​ជាមួយគ្នា​នោះដែរ ជាមួយគ្នានេះ សម្តេច​ក៏បាន​បញ្ជាក់ថា ដើម្បី​កុំ​ឲ្យ​ប្រទេស​ស្ងប់ស្ងាត់​ពេក នោះ​ការប្រគំ​តន្ត្រី និង​សូម្បី​ជាការ​ប្រដាល់ ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ដំណើរការ​ជាធម្មតា ប៉ុន្តែ ត្រូវ​ផ្សាយ​បន្ត​ផ្ទា​ល់ពី​ស្ថានីយ ដោយ​មិនមែន​មនុស្ស​មក​ចូលរួម​ណែន​តាន់តាប់​នោះទេ ។ ដោយឡែក ពិធីបុណ្យ​ចូលឆ្នាំថ្មី​វិញ ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើជា​ធម្មតា​ដែរ ប៉ុន្តែ សម្តេច​ថា​យក​ល្អ​គួរ​ធ្វើ​សប្បាយ​ជុំគ្នា​គ្រួសារ​នៅឯ​ផ្ទះ​ទៅ ។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល​សម្តេច បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជា ៤០០ នាក់ មុននឹង​ពួកគេ​ចេញ​បេសកកម្ម​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ៕ ដោយ​៖ លឹម ហុង​

spot_img
×