Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ចងក​សម្លាប់ខ្លួន សង្ស័យ​ចាញ់បោក​ប្រុស​ស្នេហ៍ អស់​លុយ​៣​ម៉ឺន​ដុល្លារ​, នាង​មាន​ប្តី​ហើយ

spot_img

​កំពង​ឆ្នាំង ៖ ស្ត្រី​ម្នាក់​ដែល​គេ​ដឹងថា​មាន​ស្វាមី​រួចទៅហើយ​នោះ បាន​ចងក សម្លាប់ខ្លួន ដែល​គេ​ដាក់​ការសង្ស័យថា ព្រោះតែ​រឿង​ចាញ់បោក​ប្រុស​ស្នេហ៍​អស់​លុយ​៣​ម៉ឺន​ដុល្លារ ។ ហេតុការណ៍​នេះ​កើតឡើង នៅក្នុង​សណ្ឋាគារ ផា​ម៉ា ក្នុង​បន្ទប់​លេខ​២០៣ នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​។

​ការស្លាប់​របស់​ស្ត្រី​រូបនោះ គេ​សង្ស័យថា មានការ​ចាញ់បោក​បុរស​ម្នាក់​ដែលជា​ប្រុស​ស្នេហ៍ អស់​លុយ​៣​ម៉ឺន​ដុល្លារ ក្រោយមកទៀត ក៏ត្រូវ​បុរស​នោះ យកលុយ​អស់​១៧០០​ដុល្លារ​បន្ថែមទៀត ទើប​កើត​ជំងឺផ្លូវចិត្ត មិន​ហ៊ាន​ចូល​ផ្ទះ ដោយសារ​អស់​លុយ​ពី​ខ្លួន ទើប​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន ដើម្បី​បញ្ចប់​បញ្ហា​។ ស្ត្រី​នោះ មានឈ្មោះ ម៉ៅ ដា​រា​មី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អា​រី​យក្ស​ត្រ ឃុំ​អា​រី​យក្ស​ត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​

​ដោយយោង​តាម​កំណត់ហេតុ​របស់​សមត្ថ​កិច្ច បាន​សន្និដ្ឋានថា ស្ត្រី​នោះ ពិតជា​ថង​ក​សម្លាប់ខ្លួន​មែន​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×