Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា​អា​មេ​រិច អនុម័ត​កញ្ចប់​ថវិកា ២​លាន​លាន​ដុល្លារ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​សេដ្ឋកិច្ច​

spot_img

​ព្រឹទ្ធសភា​អា​មេ​រិច កាលពី​ថ្ងៃ​ពុធ បានអនុម័ត​កញ្ចប់​ថ​វិកា​ចំនួន ២​លាន​លាន​ដុល្លារ ដើម្បី​បន្ធូរបន្ថយ​បញ្ហា​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​។ ការអនុម័ត​នោះ កើតឡើង​ក្រោយពេល​មានការ​ចរចា​ជាច្រើន​សារ រវាង​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ​។​

​សភា​ជាន់ខ្ពស់​អា​មេ​រិច បានអនុម័ត​កញ្ចប់​ថ​វិកា ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ ដោយ​សំឡេង ៩៦​ទល់នឹង​សូន្យ​។ ថវិកា​នោះ ត្រូវតែ​អនុម័ត​ជាមុនសិន ដោយ​សភាតំណាងរាស្ត្រ មុនពេល​វា​ត្រូវគេ​បញ្ជូនទៅ​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​ធ្វើការ​ចុះហត្ថលេខា​។​

​ច្បាប់​ថវិកា​នោះ ដែលមាន​គោលបំណង ទប់​ទល់នឹង​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​វីរុស COVID-19 នឹង​ផ្តល់​ប្រាក់កម្ចី​បន្ទាន់​សម្រាប់ អាជីវកម្ម​ខ្នាតតូច ការ​សម្បទាន​ពន្ធ​អាជីវកម្ម និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ សម្រាប់​ប្រជាជន​អា​មេ​រិច​។​

​ប្រធាន​ដឹកនាំ​ភាគ​ច្រើ​នៃ​ព្រឹទ្ធសភា លោក Mitch McConnell បាន​ហៅ​កញ្ចប់​ថវិកា​ថា ជា​ជំនួយ​សង្គ្រោះបន្ទាន់ ហើយ​វា​នឹង​ជួយ​ប្រជាជន ទូទាំងប្រទេស​ទាំងអស់​៕

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ អា​មេ​រិច​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ចំនួន​ជាង ៦៨.០០០​នាក់ និង​មាន​អ្នកស្លាប់​ជាង ១.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua

spot_img
×