Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​៥​ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ វិល​ពី​ប្រទេស​ថៃ ទៅដល់​ស្រុកកំណើត ជាង​៤​ម៉ឺន​នាក់

spot_img

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា គិត​ត្រឹម​ពេលនេះ ចាប់ពី​ថ្ងៃទី​២២ ខែមីនា​មក រហូតដល់​ថ្ងៃទី​២៦​ខែមីនា​នេះ អាជ្ញាធរ​មូលដ្ឋាន​ទូទាំងប្រទេស បាន​ក្ដាប់​ចំនួន​ប្រជាពលរដ្ឋ វិល​ពី​ប្រទេស​ថៃ ទៅដល់​ស្រុកកំណើត មាន​ប្រមាណ​ជាង​៤​ម៉ឺន​នាក់ ។

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់ ជាមួយ​មន្ត្រី​នៃ​អង្គភាព និង​ស្ថាប័ន​នានា ដែល​កំពុង​បំពេញភារកិច្ច នៅតាម​បណ្ដា​ច្រកទ្វារព្រំដែន កម្ពុជា​-​ថៃ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ពិធី​ជួប​សំណេះសំណាល​នេះ បាន​ប្រារព្ធ​ឡើង​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ។​

​គណៈ​អភិបាលខេត្ត​ឧ​ត្ត​ម​មានជ័យ បាន​ថ្លែង​របាយការណ៍​ស្វាគមន៍ ជូន​សម្ដេច​ក្រឡាហោម​ថា ច្រកទ្វារព្រំដែន ដែល​បាន​បិទ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រួមមាន​ច្រកទ្វារព្រំដែន​ជប់​គគី ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រកទ្វារ​អន្តរជាតិ​ជាំ ហើយ​ថា​អភិបាលខេត្ត​ទាំងពីរ កម្ពុជា ថៃ បាន​ព្រមព្រៀងគ្នា និង​ឯកភាព​រួមសហការ​ទប់ស្កាត់ កា​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ សម្របសម្រួល​ការឆ្លង​ដែន សង្គ្រោះបន្ទាន់ លើកលែងតែ​អ្នកជំងឺ​កូ​វីដ​១៩ សហការគ្នា​សម្រប​សម្រួលការ​ឆ្លងដែន ចេញចូល​ទំនិញ​ពាណិជ្ជកម្ម កាត់បន្ថយ​ម៉ោង​បិទ​ព្រំដែន និង​បន្ត​ទំនាក់ទំនង​គ្នា​ជាប្រចាំ​។​

​ឯកឧត្តម​បាន​បន្តថា ប្រជាពលរដ្ឋ ដែល​បាន​ឆ្លងដែន​ចូល​ប្រទេស​វិញ ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៥ ខែមីនា គិត​ត្រឹម​ម៉ោង​៤ និង​៣០​នាទី​រសៀល មាន​ជាង​១២០០​នាក់ ក្នុងនោះ​ជាង​៤០០​នាក់ គឺជា​ប្រជាពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ភាគច្រើន អាជ្ញាធរ​បាន​ក្ដាប់​អត្តសញ្ញាណ​បាន ។ ដោយឡែក​អាជ្ញាធរខេត្ត ក៏បាន​រៀបចំ​ទីតាំង​សម្រាប់​ដាក់ ឱ្យនៅ​ដោយឡែក​នូវ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ រួមមាន​មន្ទីរពេទ្យបង្អែក ផ្ទះសំណាក់ វិទ្យាល័យ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ជាមួយគ្នានេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ ណែនាំ​ដល់​គ្រប់​ភូមិ​ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែរ ។​

​អញ្ជើញ​មានប្រសាសន៍​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងនាម​រាជរដ្ឋាភិបាល និង​សម្ដេច​តេ​ជោ បាន​ថ្លែង​កោតសរសើរ​រដ្ឋបាលខេត្ត ក្រង​ស្រុក ឃុំ​សង្កាត់ ភូមិ និង​ក្រុមការងារ​ថ្នាក់ជាតិ ដែល​បាន​រួមគ្នា​ជាមួយ​សមត្ថកិច្ច​ព្រំដែន ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​កិច្ចការពារ​ព្រំដែន គ្រប់គ្រង​ច្រកទ្វារព្រំដែន និង​ការចេញចូល របស់​ពលរដ្ឋ​ទាំងសងខាង​ទាំង​កន្លងមក និង​ជាពិសេស​ក្នុងពេលដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា ក្នុងស្ថានភាព​ប្រឈម នឹង​ការរីក​រាល​ជំងឺ​នេះ មាន​ពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន បាន​សម្រុក​វិលត្រឡប់​ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា​វិញ ដូច្នេះ​មន្ត្រី​ច្រកទ្វារព្រំដែន​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ​ទទួល​ស្វាគមន៍ ពលរដ្ឋ​យើង​ឱ្យបាន​ល្អជា​បន្តទៀត និង​ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់ តាម​ក្បួន​សុខាភិបាល​។ សម្ដេច​បាន​បន្ថែមថា អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ត្រូវ​ស្នើសុំ​កិច្ចសហការ​ជាមួយ​ភាគី​ថៃ ដើម្បី​កំណត់​ជាក់លាក់ នូវ​ច្រក​អនុញ្ញាតឱ្យ​ពលរដ្ឋ​ឆ្លងដែន វិល​ចូល​ប្រទេស​ដែរ ។​

​យ៉ាងណាក៏ដោយ​សម្ដេច​ក្រ​ឡា​ហោម ក៏បាន​ណែ​នាំឱ្យ​រដ្ឋបាលខេត្ត ត្រូវ​ត្រៀម​មន្ត្រី​ពាក់ព័ន្ធ នៅតាម​បណ្ដា​ច្រករបៀង​មួយចំនួន​ដែរ ដើម្បី​ធានាថា​ប្រសិន​ពលរដ្ឋ​ខ្លះ​ងាក ទៅ​ឆ្លងដែន​តាម​ច្រករបៀង គឺ​យើង​អាច​គ្រប់គ្រង​ពួកគាត់​បាន ទាំង​ការកំណត់​អត្តសញ្ញាណ និង​ការពិនិត្យ​សុខភាព ហើយ​តំណាលគ្នា​នេះ ក៏ត្រូវ​បន្ត​ជំរុញ​ការផ្សព្វផ្សាយ អប់រំ​ពួកគាត់​ឱ្យបាន​ដឹង​ពី​សារសំខាន់ នៃ​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ​សិន ពេលធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ ដល់​ក្រុមគ្រួសារ​សាច់ញាតិ និង​អ្នកភូមិ ។​

​សម្ដេច​បាន​មានប្រសាសន៍ថា ការ​ក្ដាប់​វត្តមាន​ពួក​កាត់​មាន​សារសំខាន់​ណាស់ ដូច្នេះ​អភិបាល​រាជធានី ខេត្ត ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឃោសនា អប់រំ​ផ្សព្វផ្សាយ​នៅ​ចំណុចក្ដៅៗ នៃ​បញ្ហា​នេះ ដល់​ប្រជាពលរដ្ឋ ពិសេស​ការ​នៅ​ជួបជុំគ្នា ដ្បិត​បើតាម​ភាគី​វៀតណាម ចែករំលែក​បទពិសោធ​ន៍​មក​នោះ គឺ​ពលរដ្ឋ​វៀត​ណា​ម្នាក់ ដែល​មកពី​វូ​ហាន បាន​ចម្លង​អ្នកភូមិ​៥​នាក់​ឯណោះ ៕​ដោយ​៖​កូ​ឡាប​

spot_img
×