Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ទាំងនេះ ជួយ​ទប់ស្កាត់​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​

spot_img

​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​អាច​ត្រូវបាន​ចែកចេញជា ២ ប្រភេទ គឺ​ប្រភេទ​បង្កឡើង​ដោយ​ជាតិ​អាកុល ឬ​គ្រឿង​ស្រវឹង​ដែល​កើតឡើង ចំពោះ​អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក និង​ប្រភេទ​មិន​បង្កឡើង​ដោយ​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​ច្រើន​កើត​ចំពោះ​អ្នក​ដែល​អង្គុយ​យូរៗ​ពេក​ក្នុង​មួយថ្ងៃៗ ឬ​អ្នក​ធាត់​ជ្រុល​។ បញ្ហា​ខ្លាញ់​រុំ​ថ្លើម គឺជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​ខ្សោយ​ថ្លើម ហើយ​អាច​វិ​វ​ឌ្ឍ​ទៅជា ជំងឺ​ក្រិន​ថ្លើម ឬ​ជំងឺ​រលាក​ថ្លើម​។ ប៉ុន្តែ​មិន​ថា​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ​ណា​នោះទេ អ្នក​អាច​កែប្រែ ឬ​ទប់ស្កាត់​ស្ថានភាព​មុននឹង​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​បាន ដោយ​គ្រាន់តែ​ជ្រើសរើស និង​រក្សា​ឲ្យ​បាន​នូវ​របប​អាហារ​ត្រឹមត្រូវ​មួយ​។ ថា​តើ​អាហារ​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​ទទួលទាន​ឲ្យ​បាន​ច្រើន​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​នេះ ជា​កំពូល​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​៖

១. រមៀត​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ដែល​អាច​ទប់ស្កាត់​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​។ ការទទួល​ទាន​អាហារ​លាយ​ជាមួយ​រមៀត​ក៏​ជួយ​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។​

២. ត្រី​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន​ចាំបាច់​ដែល​ជួយ​បង្កើន​សមត្ថភាព​ជាលិកា​ថ្លើម​ក្នុង​ការជួស​ជុ​សការ​ខូ​ត​ខាត និង​ស្ដារ​ភាពល្អប្រសើរ​នៃ​សុខភាព​ថ្លើម​ឡើងវិញ​។​

២. សាច់មាន់​

​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ប្រូតេអ៊ីន​ដែលមាន​ប្រយោជន៍​ណាស់ សម្រាប់​អ្នកមាន​បញ្ហា​ខ្លាញ់​រុំ​ថ្លើម មិន​ថា​ប្រភេទ​អ្វី​ក៏ដោយ​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​សាច់​ទ្រូង និង​ជៀសវាង​ស្បែក​មាន់ ដោយ​វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ដែល​មិនល្អ​ចំពោះ​ថ្លើម​កំពុងមាន​បញ្ហា​។​

៣. សាច់​គ្មាន​ខ្លាញ់​

​ប្រភេទ​នៃ​អាហារ​ដទៃទៀត​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម គួរ​ដាក់បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ប្រូតេអ៊ីន​។ ហើយ​សាច់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន ប៉ុន្តែ​ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម ចូរ​ជៀសវាង​ការទទួល​ទាន​សាច់​ខ្លាញ់ និង​ស្បែក​។ ដើម្បី​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់ ការជ្រើសរើស​ទទួលទាន​សាច់​គ្មាន​ខ្លាញ់ គឺ​ប្រសើរ​បំផុត​សម្រាប់​អ្នកជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​។​

៤. ស៊ុត​

​ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ ដែល​ជួយ​បង្កើន​សមត្ថភាព​ជាលិកា​ថ្លើម ក្នុង​ការជួស​ជុស​ស្ដារ​ភាពល្អប្រសើរ​ឡើងវិញ​។ ហើយ​ស៊ុត​ក៏​ជា​ប្រភព នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ដែល​ជួយ​កម្ចាត់​
​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ផងដែរ​។​

៥. បន្លែ​ផ្លែឈើ​

​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ហើយ​នោះ បន្លែ​ផ្លែឈើ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ នៃ​រាងកាយ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​បាក់តេរី ដែល​បង្ក​ឱ្យ​ថ្លើម​ទទួលរង​ការ​រលាក​។ បន្លែ​បៃតង​និង​ផ្លែឈើ​មិន​ត្រឹមតែ​ប្រសើរ ជួយ​ដោះស្រាយ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​។​

៦. គ្រាប់​ធញ្ញជាតិ​

​អាហារ​ផ្សេងទៀត​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​គ្រាប់​ធញ្ញជាតិ​។ មិន​ត្រឹមតែ​ជួយ​ការពារ​ប្រឆាំង​ទៅ នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជាតិ​ស​សៃ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​រ៉ែ និង​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​។ ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ក៏ដូចជា​កម្ចាត់​ចោល​នូវ​រាល់​ជាតិពុល និង​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​ថ្លើម​ផងដែរ​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ ក្នុង​មួយថ្ងៃ​ឡើយ​។​

៧. សណ្ដែកសៀង​

​ក៏​ជា​ប្រភព​ដ័​ល្អ​មួយ​នៃ​ជាតិ​ប្រូតេអ៊ីន ហើយ​សណ្ដែកសៀង​ក៏មាន​ប្រសិទ្ធភាព ទប់ស្កាត់​ការប្រមូលផ្ដុំ​នៃ​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម​ផងដែរ​។​

៨. ខ្ទឹមស​

​ក៏មាន​ប្រសិទ្ធភាព​ជួយ​ទប់ស្កាត់​ជាតិ​ខ្លាញ់ មិន​ឲ្យ​ប្រមូលផ្ដុំ​ក្នុង​ថ្លើម​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​

៩. ក្រូចឆ្មារ​

​ការទទួល​ទាន​ក្រូច​ឆា្ម​រ ឬ​ទឹក​ក្រូចឆ្មារ គឺជា​គន្លឹះ​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​មួយ ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​។ នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ជំរុញ​ការផលិត glutathione របស់​ថ្លើម​ដើម្បី​សម្រួល​ដល់​ដំណើរការ មុខងារ​កាន់តែ​ល្អប្រសើរ​។​

១០. ខ្លាញ់​មិន​ឆ្អែត​

​មិនមែន​ខ្លាញ់​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ ដូចជា​ប្រភេទ​ខ្លាញ់​មិន​ឆ្អែត ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​ទាំងមូល​។ អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​មិន​ឆ្អែត មានដូចជា​គ្រាប់ពូជ គ្រាប់​ធញ្ញជាតិ និង​សូម្បីតែ​ប្រេង​អូ​លីវ​ដែល​ពង្រឹង​សុខភាព​បេះដូង រួមបញ្ចូល​ទាំងមុខ​ងារ​ខួរក្បាល​។ នេះហើយ​ជា​មូលហេតុ​ប្រសិនបើ​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម អ្នក​គួរ​រួមបញ្ចូល​អាហារ​មាន​ជាតិ​ខ្លាញ់ មិន​ឆ្អែត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​

​សម្គាល់​៖ ក្រៅពី​រក្សាបាន​នូវ​របប​អាហារ​ល្អ​ហើយ​នោះ ដើម្បី​រក្សាបាន​នូវ​សុខភាព​ថ្លើម ប្រសើរ​អ្នក​ក៏​គួរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ ឈប់​ជក់បារី រក្សា​ទម្ងន់​ត្រឹមត្រូវ គេង​ឱ្យបាន​គ្រប់គ្រាន់ មិន​ទប់​នោម​យូរ​និង​កាត់បន្ថយ ឬ​ផ្អាក​ការទទួល​ទាន​គ្រឿង​ស្រវឹង​ផងដែរ​៕

​អត្ថបទ​៖ health​

spot_img
×