Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​រៀបរាប់​រឿងរ៉ាវ​របស់ខ្លួន មិន​នឹកស្មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្រោយ​វិលត្រឡប់​ពី​ការសិក្សា​នៅ​អង់គ្លេស​

spot_img

​នោះ​ជា​អ្វីដែល​បានកើត​ឡើង​ចំពោះ​នាង Katelyn Tan ដែល​សិក្សា​នៅ​មហាវិទ្យាល័យ​សាកលវិទ្យាល័យ​ឡុង​ដ៍ UCL និង​បាន​រកឃើញថា​នាង​បាន​ឆ្លង​វីរុស​នេះ​ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​

នៅក្នុងការបង្ហោះលើ Instagram នាង Katelyn Tan បានចែករំលែកអំពីចំណុចគួរឲ្យសង្ស័យ​នៃ​ការឆ្លង​កូ​វីដ​-១៩ ដែល​គ្រប់គ្នា​ត្រូវ​ដឹង ព្រោះ​នាង​មិនបាន​ដឹងថា នាង​បាន​ឆ្លង​វីរុស​នេះ​នោះទេ ដោយសារតែ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់​!

​នាង​បាន​ពន្យល់ថា នាង​បាន​មកដល់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃអាទិត្យ​ទី ២២ ខែមីនា ហើយ​នៅពេល​នាង​ទៅដល់​ផ្ទះ ឪពុកម្តាយ​របស់​នាង​បាន​ជំរុញ​ឱ្យ​នាង​ធ្វើតេស្ត​ដើម្បី​រក​វីរុស Covid-19 ។

​នាង​និយាយថា​៖ “​ខ្ញុំ​មិនមាន​រោគសញ្ញា​អ្វី​ក្រៅតែពី​ការបាត់​រសជាតិ និង​ក្លិន​បន្តិច (​ភាគច្រើន​មានបទពិសោធន៍​ពេល​ខ្ញុំ​នៅ​មន្ទីរពេទ្យ​) ប៉ុណ្ណោះ ។ ក្រៅពីនេះ​ខ្ញុំ​មិន​អី​ទេ​!” ។​

​ទោះយ៉ាងណា ក្រោយ​លទ្ធផល​ពិនិត្យ​សំណាក ២​ថ្ងៃ​បន្ទាប់មក គ្រូពេទ្យ​បាន​ប្រាប់​នាង​ថា នាង​វិជ្ជមាន​ជំងឺ Covid-19 ហើយ​បន្ទាប់មក នាង​ត្រូវបាន​គេ​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅកាន់ UMMC ។​

​នាង Katelyn និយាយថា ដំបូង​នាង​ខ្លាច​ខ្លាំងណាស់ ព្រោះ​នាង​មិន​ស្គាល់​នរណាម្នាក់​នៅ​មន្ទីរពេទ្យ ហើយ​នាង​មាន​អារម្មណ៍​ឯកោ​ខ្លាំងណាស់​នៅក្នុង​ពេលនោះ​។​

“​ខ្ញុំ​តែងតែ​ជា​មនុស្ស​វិជ្ជមាន ប៉ុន្តែ​វា​ពិតជា​ពិបាក​ក្នុងការ​បង្ហាញ​នូវ​ទឹកមុខ​ក្លាហាន នៅពេលដែល​ខ្ញុំ​ទទួលយក​រឿងនេះ​។ ការ​នៅ​ឆ្ងាយ​ពី​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់ខ្ញុំ គឺ​ពិបាក​ខ្លាំងណាស់ នៅ​កន្លែង​ដែល​ខ្ញុំ​មិន​ស្គាល់​នរណាម្នាក់​សោះ​។​

​ម្យ៉ាងទៀត នាង​មិនដឹងថា​តើ​នាង​ឆ្លង​វីរុស​ពី​ពេលណា និង​កន្លែង​ណា​ទេ ដោយសារ​នាង​មិនបាន​ទាក់ទង​ជាមួយ​មនុស្ស​វិជ្ជមាន​ជំងឺ​នេះ​ណាមួយ​ផង​ហ្នឹង​។ នៅពេល​នាង​បាន​ជូនដំណឹង​អំពី​ការទាក់ទង គ្រូពេទ្យ​បាន​ប្រាប់​នាង​ថា មាន​មនុស្ស​ពីរ​បីនាក់​ផ្សេងទៀត​នៅក្នុង​ការហោះហើរ​ជាមួយ​នាង​ដែល​បាន​ឆ្លង​វីរុស​នេះដែរ​។

​នាង​បាន​បន្ថែមទៀតថា ពេល​ត្រឡប់មកផ្ទះ​វិញ​នាង​បាន​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​របស់​នាង​ផងដែរ ហើយ​សម្រាប់​រឿងនេះ​នាង​ពិត​អរគុណ​ខ្លាំងណាស់​។​

​នាង​បាន​ប្រាប់ថា នាង​មាន​សុខភាព​ល្អ​នៅ​មន្ទីរពេទ្យ ហើយ​រោគសញ្ញា​តែមួយគត់​ដែល​នាង​កំពុង​ជួបប្រទះ​នៅពេលនេះ គឺ​ការបាត់បង់​ក្លិន និង​រសជាតិ ប៉ុណ្ណោះ​។ ទោះយ៉ាងណា​ក៏ដោយ វា​ពិបាក​នឹង​ប្រាប់​ពីអ្វី​ដែល​កំពុង​កើតឡើង ដោយសារតែ​ការធ្វើ​តេស្ត​របស់​នាង​បង្ហាញថា​នាង​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​។​

​ទោះយ៉ាងណា នាង​សូម​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ពេទ្យ​ទាំងអស់ ដែល​ស្ថិតនៅ​ទាំង​ជួរមុខ និង​ក្រោយ ពីព្រោះ​ពួកគេ​កំពុង​បម្រើ​សេវាកម្ម​ដ៏​ធំធេង​ដល់​ប្រទេស​ម៉ាឡេស៊ី​ទាំងមូល ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×