Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ស្រី​ស្អាត​ម្នាក់​ចូលខ្លួន​សុំទោស និង​ធ្វើ​កិច្ចសន្យា ក្រោយ​បង្ហោះ​លើ FB ប្រមាថ​ជីវិត​មន្ត្រី​ចរាចរណ៍ ព្រោះតែ​កំហឹង​មួយ​ឆាវ​មិនបាន​គិត​…!

spot_img

​នារី​រូប​ស្រស់ស្អាត​ម្នាក់​ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក Nita Chheng បាន​ចូលខ្លួន​មក​ធ្វើការ​សុំទោស​ជា​សាធារណៈ និង​ធ្វើ​កិច្ចសន្យា នៅ​ចំពោះមុខ​សមត្ថកិច្ច នា​វេលា​ម៉ោង ១៤:០០​នាទី រសៀល ទី​២៦ ខែមីនា ឆ្នាំ​២០២០ នេះ បន្ទាប់ពី​នាង​បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក ប្រមាថ​ទៅលើ​អាយុជីវិត​មន្ត្រី​ប៉ូលីស​ចរាចរណ៍ ទាក់ទង​នឹង​ករណី​រូបនាង​បើកបរ​ល្មើសច្បាប់​ចរាច​ណ៍ មិន​ទទួលស្គាល់​កំហុស​ខ្លួន តែ​បែរជា​ផ្ទុះ​កំហឹង និង​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​ទៅលើ​សមត្ថកិច្ច​ទៅវិញ ។​

​នៅមុននេះ​បន្តិច (​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០) យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​នៅវេលា​ម៉ោង ១៤និង០០​នាទី រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា ឆ្នាំ​២០២០ នារី​ម្នាក់​ឈ្មោះ ព្រាប ម៉ៃ​កា អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ ដែល​បាន​បេ​ី​កបរ​ល្មេ​ី​ស​ស្លាក​សញ្ញា​ចរាចរណ៍ និង​ផុស​ពាក្យសំដី ប្រមាទ មេ​ី​ល​ងាយ ដល់​មន្ត្រី​ចរាចរណ៍ នៅ​លេ​ី​គណនី​ហ្វេ​ស​បុក​របស់ខ្លួន​ដែលមាន​ឈ្មោះ Nita Chheng កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ បាន​ចូលខ្លួន​មក​សារភាព​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ក៏ដូចជា​ការ​ធ្វេ​ី​កិច្ចសន្យា និង​សុំទោស​ជា​សា​រណ​:​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ ។​»

​ក្រោយ​ទទួលស្គាល់​កំ​ហុង​របស់ខ្លួន លក់​ផលិតផល​តាម​អន​ឡាញ​រូបនេះ សូម​ឲ្យ​សមត្ថកិច្ច​ទាំងអស់ និង​ក៏​ដូច​ប្រជាពលរដ្ឋ មានការ​យោគយល់​ដល់​រូបនាង​ផង ។ ហើយ​ជាមួយគ្នានេះ​ផងដែរ នាង​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាណ៍ ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ ជាពិសេស​សូម​ប្រជាពលរដ្ឋ កុំ​ប្រើ​ពាក្យសម្តី​មិន​សមរម្យ ជេរប្រមាថ​សមត្ថកិច្ច​រូប​ជា​នាង ៕ ដោយ​៖ លឹម ហុង​

spot_img
×