Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំពូល​ចោរ​ធ្វើ​សកម្មភាព​ប្លន់ ក្នុងភូមិ​សាស្ដ្រ​ស្រុក​សំរោង​ទង ត្រូវ​ចាប់ខ្លួន តាម​ដីកា​ចំនួន​៦

spot_img

កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​រាយការណ៍​ថា កំពូល​ចោរ​ធ្វើ​សកម្មភាព​ប្លន់​ក្នុងភូមិ​សាស្ដ្រ​ស្រុក​សំរោង​ទង ត្រូវបាន​កម្លាំង​ជំនាញ​សហការ​ឃាត់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចំនួន​៦ ដីកា ។ នា​ថៃ្ង​ទី​២៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ២២ និង ៣៥​នាទី នៅ​ចំណុច​ភូមិ​ទួល​សំណាង ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​សំរោង​ទង ធ្វើការ​ឃាត់ខ្លួន មុខសញ្ញា​ពាក់ព័ន្ធ​ក្នុងករណី​” លួច​ស្ថាន​ទម្ងន់ទោស ដោយសារ​ប្រើ​អំពើហិង្សា ” សរុប​ចំនួន ៦ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​។​

​មុខសញ្ញា​ចោរ​ដ៏​សកម្ម មានឈ្មោះ កែវ ដែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករ និង​ធ្វើ​ចោរ មាន​ទីលំនៅ​ភូមិ​ទួល​សំណាង ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ។ តាម​ការបញ្ជាក់​ឱ្យដឹងពីរ​មន្ដ្រីនគរបាល នៅ​ការិយាល័យ​ព្រហ្មទណ្ឌ ថា ក្រុមចោរ​ខាងលើ​ជា​ក្រុម​ដ៏​សកម្ម​បំផុត​កន្លងមក ធ្វើ​សកម្ម​ភាពជា​អង្គការ​ចាត់តាំង​ហើយ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាបបាន ១៦​នាក់ សល់​បក្ខពួក​មួយចំនួន​បាន​រត់គេចខ្លួន ជាក់ស្ដែង​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​បាន​បក្ខពួក​ម្នាក់ ចំណោម​បក្ខពួក​ដែល​បាន​រត់គេចខ្លួន​កន្លង​មក​។​

​នគរបាល​ខេត្ត​ក៏បាន​រំលឹក​អំពី​ប្រ​វ​ត្ដិ​សកម្មភាព ក្រុម​កំពូល​ចោរ​កន្លងមក គឺ​ក្រុម​គេ​បាន​ជិះ​ម៉ូតូ​ដេញតាម​ម៉ូតូ ធ្វើឱ្យ​ជនរងគ្រោះ​មានការ​ភ័យខ្លាច​ដែល​ធាក់​ម៉ូតូ​ផ្ដួល​តែម្ដង ចុះទៅ​ធ្វើ​ឈ្លោះប្រកែក​គ្នា​របៀប​ជា​ក្រុម​ក្មេង​ស្គាល់គ្នា​ហើយ​មាន​ជម្លោះ​រឿង​អ្វីមួយ ដើម្បី​បន្លំ​ភ្នែក​អ្នកដំណើរ​ដែល​ជិះ​កាត់​ឲ្យ​ឃើញថា ជា​ក្រុម​ក្មេង​ទំនើង​ឈ្លោះ​គ្នា មិនមែនជា​ចោរប្លន់​ម៉ូតូ​នោះទេ រួច​ដេញ​វាយ​ជនរងគ្រោះ​រត់ចោល​ម៉ូតូ ទើប​បក្ខ​ពួកគេ​លើក​ម៉ូតូ​ជិះ​គេចខ្លួន​តែម្ដង ម្យ៉ាងទៀត​ពួកគេ​ប្រើ​ឧបករណ៍​ដំបង កាំបិត​ជិះ​ដេញតាម​កាប់​ជនរងគ្រោះ រហូត​ជនរងគ្រោះ​ដួល​ហើយ​យក​ម៉ូតូ​ទៅ​តែម្ដង សកម្មភាព​នេះ​ភាគច្រើន​កើត​ក្នុងភូមិ​សាស្ដ្រ​ស្រុក​សំរោង​ទង ផ្លូវ​លេខ ១៤៤០ ច្បារមន ទៅ​ក្រាំងចេក ផ្លូវជាតិ​លេខ ៤ ។ ល​។​

​បច្ចុប្បន្ន​មុខសញ្ញា​ខាងលើ​ត្រូវបាន​ជំនាញ​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

​នគរបាល​ជំនាញ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ ប្រកបដោយ​សុខ​សុវត្ថិភាព គ្មាន​ការភ័យខ្លាច ប៉ុន្តែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×