Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យដារលាន​ប្រពៃណីជាតិ​ធ្វើ​នៅ​ខេត្ដ​ពោធិ៍សាត់ រំលឹក​អំពី​ការងារ​បង្កបង្កើនផល​របស់​បងប្អូន​ប្រជាកសិករ​

spot_img

​ស្រុក​ក្រគរ​គឺជា​ស្រុក​មួយ​របស់​ខេត្ត​ពោធិ៍សាត់​មាន ប្រវត្តិ​ល្បី​សុសសាយ​ទូទាំង​ប្រទេស​ដោយ​សារ​ជា​ទឹកដី​ដ៍ សែន​ត្រជាក់ត្រជុំ​រម្យ​នា និង​មាន​ភូមិសាស្ត្រ​សមស្រប​គួបផ្សំ​នឹង​ស្មារតី ឧស្សាហ៍​ព្យាយាម​អំណត់​ធន​នឹង​ការងារ​បង្កបង្កើនផល​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ទីនេះ​ផង បានធ្វើឱ្យ​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ក្លាយជា​ជង្រុក​ស្បៀង​ដ៏​ធំ​មួយ សម្រាប់​ចិញ្ចឹម​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។ ហេតុផល​នេះ បាន​ជា​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា ឆ្នាំ​២០១៨ មាន​ប្រារព្ធ​ពិធី​បុណ្យដារលាន​ប្រពៃណីជាតិ ដោយ​បាន​ការ​អញ្ជើញ​ជា​អធិបតី​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​គោរព​ប្រណិប័តន៍​យ៉ាង​ខ្ជាប់ខ្ជួន ប្រារព្វ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ លោក​រដ្ឋមន្ត្រី​បាន​ឯកភាព​ជ្រើស​យក​ភូមិ​ពោធិ​អង្ក្រង ឃុំ​បឹង​កន្តួ​ត ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់​ជា​កន្លែង​ប្រារព្វ​ពិធី​នា​ឆ្នាំ​២០១៨​នេះ​។

​សូម​អនុញ្ញាត​ជម្រាបជូន​ថា​ពិធី​បុណ្យដារលាន នេះ​មាន​អត្ថន័យ​ទី​១-​ជា​ពិធីបុណ្យ​មាន​ទំនាក់ទំនង​ទៅ​នឹង​ទំនៀម​ទំលាប់ ជំនឿ​សាសនា​ដែល​ប្រជាកសិករ​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​នេះ ហើយ​នាំគ្នា​ប្រារព្ធ​ពិធី​តាម​រដូវ​កាល ជំនឿ និង​ធនធាន​។ គេ​អាច​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ធ្វើ​ជា​លក្ខណៈ​គ្រួសារ អន្តរ​ភូមិ ឬ​អន្តរ​ឃុំ​ក្នុង​គោលបំណង​ចំបង​គឺ​រក្សា​នូវ​អត្ដ​សញ្ញាណ​របស់​ប្រជា​កសិករ​នៅ​តាម​តំបន់ និង​ដើម្បី​ជួយ​ថែរក្សា​កេរ្តិ៍មរតក​វប្បធម៌​ដ៏​ប្រពៃ​តាំងពី​យូរ​យង់ ជាពិសេស​រក្សាបាន​នូវ​អត្ដ​សញ្ញាណ​ព្រលឹង​ជាតិខ្មែរ​ឱ្យបាន​គង់វង្ស​។​ទី​២-​ពិធីបុណ្យ នេះ​បាន​បង្កប់​នូវ​អត្ថន័យ​ទាក់ទង​និង​វិស័យ​កសិកម្ម​ដូច​ជា​ការគោរព​ដឹងគុណ​ចំពោះ​ម្ចាស់​ទឹក ម្ចាស់​ដី និង​វត្ថុ​ស័ក្តិសិទ្ធិ ការអប់រំ​ឱ្យ​ប្រជាកសិករ​ចេះ​ស្រឡាញ់​ស្រូវ​ឱ្យ​ដូច​ស្រឡាញ់​ម្តាយ និង​ជីវិត​ខ្លួនឯង​ដូច​បុរម​បូរាណបាន​ពោល​ថា​ស្រូវ​ជា​ព្រះ​មេ ដែល​កសិករ​បាន​យកចិត្តទុកដាក់ ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត​គ្រប់បែប​យ៉ាង​មើលថែរក្សា​ទោះ​ស្ថិតក្រោម​កម្ដៅ​ព្រះអាទិត្យ​និង​ភ្លៀង​ផ្គរ​យ៉ាងណា​តាំងពី​ពេល​ដាំ​ដុះ​រហូតដល់​ពេល​ប្រមូល​ផល​ដាក់​ក្នុង​ជង្រុក​អស់​រយៈពេល​ពេញ​មួយ​រដូវ​បង្កបង្កើន​ផល​។ មួយវិញទៀត​ពិធី នេះ​បាន​បង្កើត​ឱកាស​ជូន​ប្រជាកសិករ​ឲ្យមក​ជួបជុំ​ញាតិមិត្ដ​ជិត​ឆ្ងាយ ផ្លាស់ប្ដូរ​និង​ប្រឹក្សា​យោបល់​គ្នា​អំពី​ការងារ​បង្កបង្កើនផល​នា​ឆ្នាំ​កន្លង ជាពិសេស​ដើម្បី​ពង្រីក​និង​ពង្រឹង​ចំណង​មិត្តភាព សាមគ្គីភាព និង​ភាតរភាព​ក្នុង​រង្វង់​គ្រួសារ​កសិករ​ខ្មែរ រួច​នាំ​គ្នា​កម្សាន្ដ​សប្បាយ​តាម​ប្រពៃណី​។ ក្រៅពីនេះ ពិធីបុណ្យ​ក៏​ជា​ឱកាស​សម្រាប់​កសិករ អ្នកជំនាញ និង​ថ្នាក់ដឹកនាំ​ស្វែងយល់​អំពី​បទ​ពិសោធន៍​និង​បច្ចេកទេស​ថ្មីៗ​ពី​គ្នា​ទៅវិញទៅមក ដើម្បី​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ហើយក៏ មាន​ការតាំង​ពិ​ពណ៌​ផលិតផល​និង​គ្រឿងចក្រ​កសិកម្ម​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​យក​ឱកាស​ក្រើនរំឭក​ដល់​កសិករ​ឱ្យ​ចេះ​ថែទាំ​សមិទ្ធផល​ទាំងអស់​ដែល​រាជរដ្ឋាភិបាល​បាន​កសាង និង​ដឹងគុណ​ជានិច្ច​ចំពោះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​និង​ឈ្លាសវៃ​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ដែល​បាន​ជួយ​ដល់​ប្រជាកសិករ​ដ៏​ច្រើន​លើសលប់​ដូចជា​គោល​នយោបាយ​មិន​យក​ពន្ធ​លើ​ដីស្រែ ការទទួលស្គាល់​និង​ការពារ​ដាច់ខាត​នូវ​កម្មសិទ្ធិ​ស្រប​ច្បាប់​បច្ចុប្បន្ន​របស់​កសិករ​ព្រមទាំង​ជំរុញ​ប្រពលវប្បកម្ម​កសិកម្ម និង​ការសាងសង់​ប្រព័ន្ធធារាសាស្ត្រ​ជូន​ដល់​ប្រជាកសិករ​។ កសិកម្ម​គឺ​ជា​វិស័យ​ដ៏​សំខាន់​មួយ​ក្នុងការ​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ច​ជាតិ វា​បាន​រួមចំណែក​ចំនួន​២៦,៣%​នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប​នា​ឆ្នាំ​២០១៦៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×