Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ហាង​ផ្កា​ស្រស់ ស្រីអូន នៅ​ខណ្ឌ​ច្បារអំពៅ ជេរប្រមាថ​អាជ្ញាធរ​មូលដ្ឋាន ពេល​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​

spot_img

​ភ្នំពេញ​៖ ម្ចាស់​ហាង​ផ្កា​ស្រស់​ឈ្មោះ​ស្រីអូន មិន​ចូលរួម​អនុវត្ត​ផែនការ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ ហើយ​បែរមក​ជេរប្រមាថ​មន្ត្រី​អាជ្ញាធរ​ថែម​ទៀតផង​។ កន្លងមក​គេ​ឃើញ​ប្រជាពលរដ្ឋ និង​អ្នករកស៊ី​មួយ​ខណ្ឌ​ច្បារអំពៅ បាន​សហការ​និង​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​ខណ្ឌ យ៉ាង​សស្រាក់សស្រាំ ដើម្បី​លើកកម្ពស់​អនាម័យ សណ្តាប់ធ្នាប់ និង​សោភ័ណ​រាជធានី​។

​ការចូល​រួមសហការ​ណ៍​របស់​ប្រជាពលរដ្ឋ​គឺជា​ចំណែក​មួយ​យ៉ាងសំខាន់​បំផុត​ដើម្បី​ធ្វើអោយ​ប្រទេសជាតិ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព និង របៀបរៀបរយ​ល្អ​ប្រជាពលរដ្ឋ​តែងតែ​លើកឡើង​អំពី​សោ​ភណ្ឌ​ភាព​នៅ​បរទេស​មក​និយាយ ប៉ុន្តែ​ខ្លួន​ផ្ទាល់​វិញ ថា​តើ​ធ្លាប់​បានធ្វើ​អ្វីខ្លះ​សម្រាប់​ខ្លួនឯង សង្គមជាតិ និង​ប្រទេសជាតិ សម្រាប់​អនាម័យ​ទីក្រុង ?

​ជាក់ស្ដែង​គេ​បាន​មើលឃើញថា កន្លងមក​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​រៀបចំ​សណ្តាប់ គឺ​ដើម្បី​ទីក្រុង​យើង មូលដ្ឋាន​យើង មាន​សោភ័ណភាព ប្រកបដោយ​សណ្តាប់ធ្នាប់ និង​អនាម័យ​ល្អ ទាំងអស់នេះ​សុទ្ធតែជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។​

​ទោះបីជា​កន្លងមក មាន​ម្ចាស់​ហាង ឬ​ក្រុមហ៊ុន និង​អ្នករកស៊ី​ជាច្រើន គេ​បាន​សហការ​ល្អ និង​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ចូលរួម​រៀបចំ​សណ្ដាប់ធ្នាប់ ប៉ុន្តែ​បើ​រងា​កមក​និយាយ​ពី​ម្ចាស់​ហាង​ផ្កា​ស្រស់​ឈ្មោះ ស្រីអូន គឺ​បាន​បំពាន​ម្តង​ហើយ ម្តងទៀត លើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​លើក​នេះ ថែមទាំង​បំពាន​ដោយបាន​ជេរប្រមាថ មកលើ​អាជ្ញាធរ​ថែមទៀត តើ​គួរ​ចាត់​វិធានការណ៍​ដូ​ម្តេច ចំពោះ​ម្ចាស់​ហាង​មួយ​នេះ បើ​គេ​ផ្សេងទៀត បាន​អនុវត្តន៍​តាម​ការណែនាំ​របស់​អាជ្ញាធរ​អស់ហើយ ពោលគឺ​នៅសល់តែ​ម្ចាស់​ហាង​ផ្កា​មួយ​នេះ​៕​​ដោយ​៖​ជាលី​

spot_img
×