Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះបង្ក្រាប​ទីតាំង​លក់​អាល់កុល​ក្លែងក្លាយ ខុសច្បាប់​២​កន្លែង ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ ចំនួន ៣៦​ ប៊ីដុង ស្មើនឹង ១០៨០ លីត្រ​

spot_img

ភ្នំពេញ ៖ មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ​ឆ្នាំ​២០២០ បាន​ចុះ​ប្រតិបត្តិ​ការឆែកឆេរ ទីតាំង​លក់​អាល់កុល​ចំនួន​២​ទីតាំង នៅ​ម្តុំ​ផ្សារ​អូឡាំពិក សង្កាត់​អូរ​ឡាំ​ពិ​ច និង​និង​ហាង​លក់​កុំព្យូ​ទ័​របង់​រំលស់ យីហោ “​ធា​រុណ​” ខណ្ឌ​បឹងកេងកង ដោយ​រកឃើញថា គ្មាន​ច្បាប់​អនុញ្ញាត និង​ក្លែងក្លាយ លក់​ក្នុងតម្លៃ​ថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ ឆ្លៀតឱកាស​ដែល​វីរុស​កូ​វីត​១៩ (COVID19)​កំពុង​រីក​រាលដាល ។​

​ការចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ បាន​នាំយក​នូវ​អាល់កុល​មួយចំនួន មក​ធ្វើការ​ពិសោធន៍ និង​បានធ្វើ​ការណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ចូលរួម​សហការ ជាមួយ​មន្ត្រី​ជំនាញ តាមរយៈ​ការលក់​នៅ​ផលិតផល​ដែលមាន​គុណភាព និង​មាន​យីហោ​ច្បាស់លាស់​ជាមួយនិង​ការរក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ ដើម្បី​ជាការ​ចូលរួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នូវ​វីរុស​កូ​វីដ​ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា ។​

​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប់​ការ​ក្លែងបន្លំ​សាខា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​នៅក្នុង​ប្រតិ​ប​ត្កិ​ការ​ក្រុមការងារ​របស់លោក បានធ្វើ​ការឆែកឆេរ និង​ត្រួតពិនិត្យ​ទីតាំង​ចំនួន​២​កន្លែង​នៅ​ជុំវិញ​ផ្សារ​អូ​ឡាំ​ពិ​ច បាន​ដកហូត​អាល់កុល សម្រាប់​លាងដៃ និង ប្រដាប់​លាងខ្លួន​ចំនួន ២៤០​លីត្រ និង​សួរនាំ​ម្ចាស់​នោះ​ថា​ទិញ​ពី​ហាង​លក់ “​ធា​រុណ​”​លក់​កំ​ព្យូ​ទ័​របង់​រំលស់​នៅ​រសៀល​ថ្ងៃខែ​ដដែល និង​ក៏​កម្លាំង​ជំនាញ​ដោយមាន​ការដឹកនាំ​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះមក​ពិនិត្យ​មាន​ចំនួន​២​ប្រភេទ ប្រភេទ​ទី​១ អាល់កុល ​និង​ទឹក​បាញ់​ខ្លួន​កម្ចាត់​មេរោគ ហើយ​ក៏មាន​រថយន្ត​មន្ទីរពិសោធន៍ ចល័ត​ពិនិត្យ​ជាក់ស្ដែង​តែម្ដង ដើម្បី​ឲ្យ​ដឹងថា ​មាន​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ដែរឬទេ ដោយមាន​គេ​ទិញ​ពី​ហាង​និង​គឺ​ក្លែងក្លាយ ។ ទីតាំង​លក់​ធា​រុណ លក់​កំ​ព្យូ​ទ័​រ​នៅ​ផ្លូវ​១៤៣ ​កែង​៣២០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង ។​

​មន្ត្រី​ជំនាញ ក៏បាន​សំណូមពរ ដល់​អាជីវ​ករលក់​អាល់កុល សម្រាប់​លាង​សម្អាត​ដៃ សូមមេត្តា​កុំ​លក់​មានតម្លៃ ហួសប្រមាណ ហើយ​ក៏​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ សូមកុំ​ទិញ​ផលិតផល អាល់កុល​ណា ដែល​គ្មាន​ស្លាក​សញ្ញា និង​មិនមាន​ការបញ្ជាក់ ពី​ប្រភព​ច្បាស់​លាស់ ដើម្បី​ប្រើប្រាស់​សម្រាប់​ការលាង សម្អាត កំចាត់​មេរោគ ឬ​បង្ការ​វីរុស Covid-19​។​

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF បាន​ឲ្យ​ដឹងថា អាល់កុល​ក្លែងក្លាយ​ចំនួន៣៦​ប៊ីដុង ស្មើនឹង ១០៨០ លីត្រ ត្រូវបាន​អ្នកប្រើប្រាស់ នាំយកមក​ប្រគល់ជូន អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ បន្ទាប់ពី​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន ធ្វើ​វិភាគ​ឃើញថា ជា​សារធាតុ​មេ​តា​ណុល ដែលជា​សារធាតុពុល ​មិនអាច​យកទៅ​ប្រើ​សម្រាប់​លាងដៃ​សម្លាប់​មេរោគ​បានទេ​។​

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ សូម​អំពាវនាវ​ដល់​សាធារណជន​ជាពិសេស​អាជីវក​រទាំង​អស់ មេត្តា​ចូលរួម​សហការ និង​ស្វែងយល់​អំពី​ការប្រកប​អាជីវកម្ម​ដោយ​ការទទួលខុសត្រូវ​ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​អ្នកប្រើប្រាស់ ។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន សូម​ណែនាំ​ដល់​អាជីវករ​លក់ដុំ ​និង​លក់រាយ​ទាំងអស់ នៅពេល​ទទួល​ទំនិញ​យកមក​លក់​បន្ត សូម​សួររក​ឯកសារ​នៃ​ការទិញ​លក់ ដូចជា​វិ​ក្ក័​យ​ប័ត្រ​ជាដើម ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​តាមរក​អ្នក​ផ្គត់​ផ្គង​ផលិតផល​ទាំងនោះ (Trace back)៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×