Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទាក់ចាប់​បទល្មើស​លួច​កូន​សត្វ​ននាល​ពណ៌ ចំនួន ១២៣​ ក្បាល ,​ជនល្មើស​ទម្លាក់​ទុកចោល រួច​រត់​គេចខ្លួនបាត់​

spot_img

​បាត់ដំបង​៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៦​ ខែ​មីនា ​ឆ្នាំ​២០២០ បានចេញ​ប្រកាស​ព័ត៌មាន​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស

​បាន​ស្ទាក់ចាប់​បទល្មើស​លួច​កូន​សត្វ​ននាល​ពណ៌ ចំនួន ១២៣​ក្បាល ដែល​ជនល្មើស​ចូល​លួច​ក្នុង​បន្ទាយ​សត្វ​។

​ជនល្មើស​ចូល​លួច​ក្នុង​បន្ទាយ​សត្វ យកមក​ទម្លាក់​ទុកចោល​រួច​ក៏​រត់គេចខ្លួន​បាត់ទៅ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ភូមិសាស្ត្រ​ខេត្តបាត់ដំបង លោក​ប្រធាន​ស្នាក់ការ​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​ស្ម័គ្រចិត្ត​សហគមន៍ ចំនួន ១២​នាក់ ចុះ​ល្បាត​និង​ទប់ស្កាត់​បទល្មើស​នៅត្រង់ចំណុច​ខ្នង​ព្រែក​មូស លុះដល់​វេលា​ម៉ោង​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ​ក្រុមការងារ បាន​ស្ទាក់ចាប់​បទល្មើស​លួច​កូន​សត្វ​ននាល​ពណ៌ ចំនួន ១២៣​ក្បាល ដែល​ជនល្មើស​ចូល​លួច​ក្នុង​បន្ទាយ​សត្វ យកមក​ទម្លាក់​ទុកចោល​រួច​ក៏​រត់គេចខ្លួន​បាត់ទៅ​។

​សូមជម្រាបថា តាំងពីដើម​មក ពុំ​ធ្លាប់មាន​បទល្មើស​លួច ចូលចាប់​សត្វ​ទ្រង់ទ្រាយ​ធំ​បែបនេះ​ទេ ​ហើយ​សមត្ថកិច្ច​ក៏​កំពុង​តាមដាន​រឿងនេះ​ដែរ​។ បន្ទាប់មក​ក្រុមការងារ បាន​នាំយក​វត្ថុតាង​ទាំងនោះ ​ធ្វើ​ការដុត​កម្ទេចចោល​នៅ​ទីស្នាក់ការ​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​៕​ដោយ​៖​កូ​ឡាប​

spot_img
×