Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​ឲ្យ​មានការ​ពង្រឹង​ភាពជា​ដៃគូ​ជាស​កល ទប់ទល់​និង​ការរីក​រាល​នៃ​ការផ្ទុះ​ឡើង​ជំងឺ​កូ​វីដ​១៩

spot_img

ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​ឲ្យ​មានការ​ពង្រឹង​ភាពជា​ដៃគូ​ជាស​កល និង​កិច្ចខិតខំ​ប្រឹងប្រែង អន្តរជាតិ​រួមគ្នា ​ដើម្បី​ប្រមូល​ធនធាន ការគាំទ្រ​គ្នា​និង​ជំនួយ​ឲ្យ​គ្នា​ទៅវិញទៅមក និង​ចែករំលែក​ឧ​ត្ត​មា​នុ​វត្ត​ន៍​។

​គណបក្ស​លើកទឹកចិត្ត​ឲ្យ​បណ្តា​ប្រទេស​លើ​ពិភពលោក ធ្វើ​សកម្មភាព​ឲ្យ​បាន​រហ័ស​និង​ពេញលេញ ប្រកបដោយ​គណនេយ្យភាព ​និង​ការទទួលខុសត្រូវ ដោយ​ផ្អែកលើ​មធ្យោបាយ វិទ្យាសាស្ត្រ សាមគ្គីភាព និង​ស្មារតី​មនុស្សធម៌​ដើម្បី​បញ្ចប់​ការ​រាតត្បាត​និង​ដើម្បី​កសាង​ប្រព័ន្ធ ដែលមាន​ការត្រៀមខ្លួន​រួចរាល់ និង​មាន​សមត្ថភាពឆ្លើយតប ​និង​ទប់ទល់​និង​ការរីក​រាល​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ និង​ការ​រាតត្បាត​ដែល​កំពុងតែ​កើតមាន និង​ដែល​អាច​កើតឡើង​សារជាថ្មី​។

​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីថ្លែងការណ៍ អំពាវនាវ​ប្រទេស​ទាំង​អស់​មានការ​ពង្រឹង​ភាពជា​ដៃគូ និង​សាមគ្គី​ភាពជា​សកល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ​ដែល​កំពុង​គំរាមកំហែង​ដល់​ប្រជាជន​នៅលើ​ពិភពលោក​។​

​គណបក្ស​ប្រជាជន​កម្ពុជា សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​នៃ​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ដោយសារ​ជំ​ងី​កូ​វីដ​១៩​ថ្មី​នេះ និង​សូម​សម្តែង​សេចក្តី​អាណិតអាសូរ​ចំពោះ​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ​។ គណ​កប្ស​សូម​កោតសរសើរ​បុគ្គលិក​ពេទ្យ​ជួរមុខ ​នៅ​ជុំវិញ​ពិភពលោក ដែល​កំពុង​ប្រថុយ​ជីវិត​របស់ខ្លួន​ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកដទៃ​។ ​ជំងឺ​រាតត្បាត​ដ៏​អាក្រក់​នេះ​ដែល​មិន​ស្គាល់​ជាតិ​សាសន៍ ព្រំដែន ឬ​មនោគមន៍វិជ្ជា​នយោបាយ គឺជា​ការសាកល្បង​មួយ សម្រាប់​មនុស្សជាតិ និង​អភិបាលកិច្ច​ពិភពលោក​របស់​យើង​។​

​គណបក្ស​ប្រជាជន​កម្ពុជា សូម​ស្ញប់ស្ញែង​ចំពោះ​ជោគជ័យ​របស់​ប្រទេស​ចិន កូរ៉េខាងត្បូង និង​ជប៉ុន ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល់​នៃ​វីរុស​ក៏មាន​ប្រសិទ្ធភាព ដែល​នាំ​ឲ្យ​មានការ​ធ្លាក់ចុះ​នៃ​ចំនួន​អ្នក​ឆ្លង​។

​គណបក្ស​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រជាជន​ចិន ដែល​បាន​ផ្តល់នូវ​បុគ្គលិក​ពេទ្យ និង​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ ​និង​ប្រទេស​ជប៉ុន ដែល​បានផ្តល់​សម្ភារ​ការពារ​វេជ្ជសាស្ត្រ ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​រួមគ្នា​នៅពេល​ដ៏​ចាំបាច់​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×