Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្ដមសេនីយ៍ឯក ហ៊ុន ជា ស្នើ​លើ​ស្នងការ​ក្រុងភ្នំពេញ ចាប់​បុគ្គល​ឈ្មោះ នី ណាក់ ដែល​ប្រមាថ​ថ្នាក់ដឹកនាំ​

spot_img

​ភ្នំពេញ​៖ “​គ្មាន​អ្នកណា​សម្លាប់​យើង ល្អ​ជាង​យើង​សម្លាប់​ខ្លួនឯង​នោះទេ​” ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ហ៊ុន ជា ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ ​ចាត់វិធានការ​ច្បាប់​ចំពោះ បុគ្គល​ឈ្មោះ នី ណាក់ ដែល​បាន​ប្រមាថ​ថ្នាក់ដឹកនាំ និង ប្រមាថ ប្រជាជន​កម្ពុជា ដូចដែល​សមត្ថកិច្ច​ធ្វើ​ចំពោះ​ចំប៉ី​ខ្មៅ កន្លងមក​ដែរ ។​

​ការប្រមាថ​មើលងាយមើលថោក ពី​សំណាក់ ឈ្មោះ នី ណាក់ ចំពោះ​ប្រជាជន ដែល​កំពុង​ជំពាក់​បំណុល​ធនាគារ ធ្វើ​ឲ្យ​មហាជន​​ផ្ទុះ​កំហឹង​ក​ក្រ​កើ​ក​ហ្វេ​ស​ប៊ុ​ក និង​បានស្នើ​ឲ្យ សមត្ថកិច្ច​កសាង​សំណុំរឿង ចាត់ការ​បុគ្គល​នេះ​តាមច្បាប់ ដោយ​គ្មាន​ការលើកលែង ​ព្រោះ​បុគ្គល​ម្នាក់​ប្រព្រឹត្ត​ការប្រមាថ​ជាច្រើនលើក​មកហើយ ហើយ​ធ្វើការ​សុំទោស​បែរជា​រួចខ្លួន​យ៉ាង​រំភើយ​។​

​បន្ទាប់ពី​ដឹងថា​ខ្លួន​មាន​កំហុស បុគ្គល​ឈ្មោះ នី ណាក់ បាន​ចេញមុខ​សុំទោស​ជា​បន្តបន្ទាប់ តែ​ការ​សុំទោស​របស់ បុគ្គល​នេះ មិនអាច​ទប់​អារម្មណ៍​មហាជន​បានទេ ។​

​ឧត្ដមសេនីយ៍ឯក ហ៊ុន ជា កាលពី​ថ្ងៃទី​២៦​ខែមីនា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា “​បើ​មាន​បងប្អូន​ណា​ស្គាល់​ផ្ទះ​របស់បុគ្គល​នេះ សូមជួយ​ប្រាប់​ផង ដើម្បី​ឲ្យ សមត្ថកិច្ច​ទៅរក​គាត់​យកមក​ចាត់ការ​តាមច្បាប់ ។​

​វា​ហាក់ដូចជា​មិន​យុត្តិធម៌​សំរាប់​ចំប៉ី​ខ្មៅ​!!! មែន​ទេ​បងប្អូន​????”

​ឧត្ដមសេនីយ៍ឯក បាន​បន្ថែមថា “​មាន​បងប្អូន​ជាច្រើន​បាន ខ​មិន និង​ឆាត​ផ្ទាល់​មកកាន់​រូបខ្ញុំ​បាទ ព្រមទាំង​រៀបរាប់​ពី​ការខឹង​សម្បាទៅលើ​ទង្វើ​របស់​បុគ្គល ឈ្មោះ នី ណាក់ ដែលជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក IMan-KH ដែល​ប្រមាថមើលងាយ តាំងពី​ប្រមុខ​ថ្នាក់ដឹកនាំ​រហូតដល់​ប្រជាពលរដ្ឋ​ធម្មតា​។ ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប សូម​ថ្កា​ល់​ទោស​យ៉ាងខ្លាំង​ចំពោះ​បុគ្គល​រូបនេះ​។

​ហើយ​ក្នុងនោះ​ផងដែរ ខ្ញុំ​ក៏​សុំ​ស្នើ​សូម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ចាត់វិធានការ​ក្ដៅ​លើ​បុគ្គល​ម្នាក់នេះ ឲ្យ​ខាង​តែបាន និង​ឲ្យ​បុគ្គល​ម្នាក់នេះ​ធ្វើការ​សុំទោស​ជា​សាធារណៈ ដល់​ប្រមុខ​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​ទាំងអស់​។ មិនគួរ​ឲ្យ​បុគ្គល​បែបនេះ​អាចមាន​សេរីភាព​ប្រមាថ​លើ​ប្រជាជាតិ​ខ្មែរ​បែបនេះ​ទេ​”​។​

​បើតាម​ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ហ៊ុន ជា បើតាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួលបាន គឺ​បុគ្គល​នេះ ស្នាក់នៅ​ភ្នំពេញ​។ ដូច្នេះ​សូម​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មាន​ចំណាត់ការ​លើ​បុគ្គល​នេះដោយ​ពុំមាន​ការលើកលែង​ឲ្យ​សោះ ។ ដោយ​ក្ដី​គោរព​ស្រឡាញ់ ពី​ខ្ញុំ ហ៊ុន ជា​។ សម្រាប់​ខ្ញុំ​គឺ​គាំទ្រ បញ្ជូន​ជននេះ​ចូល​គុក​!!!

​ចុះ​បងប្អូន​វិញ​?…..​គិត​យ៉ាងណា សូម​បងប្អូន​ខ​មិន​ម្នាក់​មួយ​មក​!!! ខ្ញុំ​នៅតែ​ប្រើពាក្យ​ថា មានតែ​ខ្មែរ​ទេ ដែល​ស្រឡាញ់​ខ្មែរ​ឥត​លក្ខខណ្ឌ ​និង​ឥត​ប្រែប្រួល​….. ខ្មែរ​រួមគ្នា ទើប​ខ្មែរ​ខ្លាំង​….​។​

​មួយរយៈ​ក្រោយនេះ មាន​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ IMan-KH បាន​វាយប្រហារ​ទៅលើ​ប្រមុខ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​កម្ពុជា ​ដែល​លោក​បាន​លះបង់​ទាំង​កាយ ទាំង​ចិត្ត​មកលើ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ ហើយ​ជាពិសេស​គាត់​ថែមទាំង​ប្រមាថ​លើ​បងប្អូន​កម្មករ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​ថែមទៀត ដោយ​ប្រើពាក្យ​ថា​អ្នក​ដែល​ជំពាក់​លុយ​ធានា​គារ ​ហើយ​ស្នើសុំ​សម្ដេចនាយក​រដ្ឋមន្ដ្រី​អន្តរាគមន៍ គឺជា​មនុស្ស​ចោលម្សៀត​គ្មាន​បានការ និង​ជា​ជន​ថោកទាប​បំផុត ​ហើយដោយ​ពួកគាត់​គ្រាន់តែ​ធ្វើការ​ស្នើសុំ ជា​សិទ្ធិ​របស់​ពួកគាត់​ទេ​។ តែ​ពួកគាត់​មិនគួរ​ឲ្យ​លោក​មក​ប្រមាថ​ធ្ងន់ៗ​ៗ​ៗ​បែបនេះ​ទេ​។​

​ហើយ​ការប្រមាថ​នេះ និង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​រើសអើង និង​អាច​ឈានដល់​ការប្រើ​អំពើ​ហឹ​ង្សា​ទៀតផង ការប្រមាថ​នេះ ​គួរតែ​ធ្វើ​ឲ្យ​ដូច ចំប៉ី​ខ្មៅ ទើប​សាក​សម​!!!!​។ ការប្រមាថ​ទាំងនេះ វា​ពិតជា​ពិបាក​ក្នុងការ​ទទួលយក​ណាស់ មិន​ថា​ខ្លួន​ខ្ញុំ​ផ្ទាល់ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។ ការ​សុំទោស​របស់គាត់ ក៏​ហាក់​មិន​ទទួលស្គាល់​ការពិត​ពី​កំ​ហុក​របស់​អ្នក​ដែរ​។

​សូម​បងប្អូន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏ដូចជា​តុលាការ​សូមជួយ​ចាត់វិធានការ លើ​បុគ្គល​រូបនេះ មក​ដាក់ទោស​តាមច្បាប់​ឲ្យ​ខាងតែបាន ​ដើម្បី​កុំ​ឲ្យ​បុគ្គល​រូបនេះ​ដើរ​បំពុលសង្គម​តទៅទៀត​។ ក្នុង​រយៈពេល​នេះ​សូម​បងប្អូន សាមគ្គី​គ្នា និង​ចេះ​ជួយ​គ្នា​ទើប​ខ្មែរ រីកចម្រើន​។

​ស៊ូ​ឡើង​បងប្អូន​ខ្មែរ​, ពី​ខ្ញុំ ហ៊ុន ជា ដោយ​ក្ដី​ស្រឡាញ់​។​

​ចំណែក​អ្នកនិពន្ធ សំរែ បាន​រៀបរាប់ថា កាលពី​មួយខែ​មុន ខ្ញុំ​បាន​ទាក់ទង​បុរស​ម្នាក់ ដើម្បី​ទិញ​សៀវភៅ​ពី​គាត់​​មក​អាន​។

​គាត់​មាន​អាសយដ្ឋាន​នៅក្បែរ​ពេទ្យ​ព្រះសង្ឃ​។ ទាក់ទង​តាម​ទូរស័ព្ទ គាត់​ថា​លក់​តម្លៃ​១​ម៉ឺ​៤​ពាន់​រៀល តែ​ពេល​ខ្ញុំ​ទៅយក​គាត់​គិតលុយ​ពី​ខ្ញុំ​២​ម៉ឺន​៤​ម៉ឺន​ពាន់​រៀល​។ ខ្ញុំ​ក៏​ឱ្យ តែ​ពេល​ខ្ញុំ​ជិះ​ម៉ូតូ​ចេញមក​វិញ បាន​ប្រហែល​១០ ម៉ែត្រ គាត់​ក៏​ស្រែក​ហៅថា ​ខ្ញុំ​ឱ្យ​ត្រឡប់ក្រោយ​។ ពេល​ខ្ញុំ​មកជួប​គាត់ គាត់​ប្រាប់ថា​ខួរក្បាល​គាត់​បញ្ហា ការពិត​សៀវភៅ​នេះ គឺ​លក់​តែ​១​ម៉ឺន​៤​ពាន់​រៀល​ទេ​។

​គាត់​បាន​សុំទោស ហើយ​ឱ្យ​លុយ​មក​ខ្ញុំ​មួយ​ម៉ឺន​រៀល​វិញ​។ មុខ​គាត់​ស្រដៀង​មនុស្ស​ក្នុង​រូបនេះ ដែល​ត្រូវគេ​រិះគន់ រឿង​គាត់​ដៀល​ខ្មែរ​ប៉ុន្មាន​ថ្ងៃនេះ​៕ ​ដោយ​ ៖ ​កូ​ឡាប​

spot_img
×