Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សំណង់​ឈើ​អាយុកាល​ជិត​១០០០​ឆ្នាំ ក្នុង​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​បាត​ស្រះ​ខាងជើង​ប្រាសាទ​អង្គ​វត្ត​

spot_img

​សៀមរាប​៖​រចនាសម្ព័ន្ធ​សំណង់​ឈើ​ដ៏​ល្អ​ឆ្នើម​មួយ រួម​នឹង​បដិមា​នៃ​ព្រហ្ម​ម​ញ្ញ​សាសនា​១​អង្គ ត្រូវបាន​ប្រទះឃើញ​ក្នុង​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​បាត​ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​។

​នេះ​បើតាម​ការប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​។​

​ការរកឃើញ​នេះ ត្រូវបាន​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា ជា​ប្រវត្តិសាស្ត្រ​ដំបូង​នៅ​អង្គរដែល​បាន​រកឃើញ​សំណង់​ឈើ និង​បដិមា​ដូច្នេះ ហើយ​នេះ​ជា​អាថ៌កំបាំង​ដ៏​អស្ចារ្យ ទាក់ទង​នឹង​ការកសាង​ស្រះ​ទឹក​រួមទាំង​ស្ថាបត្យកម្ម នៃ​សំណង់​អង្គរវត្ត ជំនឿ និង​ការរស់នៅ​ឥត​ដាច់​របស់​ប្រជាជន តាំងពី​សតវត្សរ៍​ទី​១២​មកដល់​សព្វថ្ងៃ​។​

​មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ឱ្យដឹងថា រចនាសម្ព័ន្ធ​សំណង់​ឈើ ដែល​បាន​ប្រទះឃើញ​នេះ ស្ថិតនៅ​ចំ​កណ្តាល​នៃ​ស្រះ​ដែលមាន​អាយុកាល​ជិត​១​ពាន់​ឆ្នាំ​ហើយ តែ​នៅមាន​ទ្រង់ទ្រាយ​ល្អ​ដូចដើម និង​មានការ​បញ្ចុះ​បាន​យ៉ាង​ត្រឹមត្រូវ ​ដោយមាន​ស្រទាប់​ខ្សាច់ ស្រទាប់​ថ្ម ស្រទាប់​កំណក​រុក្ខជាតិ និង​ធញ្ញជាតិ ស្រទាប់​សត្វ​សមុទ្រ និង​បំណែក​កុលាលភាជន៍​ជាច្រើន

​សម័យកាល ដែល​បានរៀបចំ​យ៉ាង​ស្អាត ប្រកបដោយ​គំនិត​សិល្បៈ លាយ​បញ្ចូល​នឹង​ជំនឿ ព្រោះ​មាន​មាន​តម្កល់​បដិមា​នៃ​ព្រហ្ម​ម​ញ្ញ​សា​សា​នា​១​អង្គ​ផង​។ បដិមា​នេះ ជា​ទេព​តំណាងឱ្យ​ចំណេះដឹង បញ្ញាញាណ និង​មន្តអាគម​។

​ការដែល​បញ្ចុះ​ទេព​លាយ​ជាមួយ​ដូច្នេះ គឺ​បង្ហាញ​ពី​ការគោរព​តាម​ជំនឿ ដើម្បី​ជាទី​ពឹងពាក់​របស់​មនុស្ស​និង​ដើម្បីឱ្យ​ទីនេះ​ក្លាយ​ជាទី​ទុកចិត្ត ក្លាយជា​ទឹក​ពិសិដ្ឋ សម្រាប់​ប្រោះព្រំ​អ្នកផង​មក​សំពះ​ព្រះ​ពិស្ណុលោក​។​

​លោក សុខ​រិទ្ធី បាន​បន្តថា ការរកឃើញ​ថ្មី​នេះ ជា​ប្រវត្តិសាស្ត្រ នៃ​ការស្រាវជ្រាវ​ដំបូង​ហើយ ដែល​បាន​ប្រទះឃើញ​នូវ​សំណង់​ឈើ​មាន​ស្នាដៃ​ល្អ​ស្អាត និង​ព្រះ​មួយអង្គ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ នេះ​ក៏​ជា​ភស្តុតាង​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​បែប​បុរាណវិទ្យា ដែល​បាន​បំពេញបន្ថែម ទៅលើ​ព័ត៌មាន​កន្លងមក ដែល​យើង​ពឹងផ្អែក​ការសិក្សា​ស្រាវជ្រាវ លើ​សិលាចារឹក​បដិមា​សាស្ត្រ ប្រវត្តិ​សិល្បៈ​។​ល​។ ដែល​បង្ហាញ​នូវ​អាថ៌កំបាំង​យ៉ាង​ធំ​មួយ ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការកសាង​ស្រះ​ទឹក​សំណង់​ប្រាសាទអង្គរវត្ត បរិស្ថាន​ធម្មជាតិ និង​ការរស់នៅ​របស់​មនុស្ស ដែល​បង្ហាញ​ឱ្យដឹងថា​អង្គរ​មិនមាន​ការបោះបង់ចោល​នោះទេ គឺមាន​មនុស្ស​មក​រស់នៅ​ទីនេះ មិន​ដាច់ តាំងពី​សម័យ​កសាងរ​ហូត​ដល់​សម័យ​ទំនើប​។​

​លោក​បន្ថែមថា ដំណាក់កាល​ដំបូង​នេះ យើង​មិនទាន់​កំណត់ឱ្យ​ច្បាស់​ថា សំណង់​ឈើ​នេះ មាន​ប្រភេទ​ឈើ​អ្វីខ្លះ​? ​សំណង់​មាន​តួនាទី​អ្វី​ប្រាកដ​នោះឡើយ គឺ​រង់ចាំ​ការយក​បំណែក​ឈើ ទៅ​ពិសោធន៍ និង​សិក្សា​តាមបែប​វិទ្យាសាស្ត្រ​ជាមួយ​អ្នកជំនាញ​ផ្សេងៗ​ទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×