Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​កម្មវិធី​ប្រកួត​កីឡា​នានា នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ចូលរួម ទប់ស្កាត់​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (The Asean Football Federation ) និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផង លោក​ឧ​ត្ត​ម​សេនីយ៍​ខៀវ សា​ម៉េ​ត បានសម្រេច​ចិត្ត កែប្រែ​កម្មវិធី​ប្រកួត​នានា ក្នុង​តំបន់​ដើម្បី ចូលរួម​ទប់ស្កាត់​កូ​វីដ​-១៩ ។​

​ថ្លែង​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​កាល​ពេល​ថ្មីៗ​នេះ លោក​បាន​លើកឡើងថា នេះ​គឺជា​ពេលវេលា​ដែល មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​ពិភពលោក​ទាំងមូល រួមទាំង​ក្រុមគ្រួសារ​បាល់ទាត់ និង​សហគមន៍​របស់​យើង ប៉ុន្តែ​យើង​នឹង​ឆ្លងកាត់​វា​ជាមួយគ្នា​។ ទោះយ៉ាងណា​ការឆ្លងកាត់​វា នឹង​តម្រូវ​ឲ្យ​យើងទាំងអស់គ្នា​ចូលរួមចំណែក​។​

សូមបញ្ជាក់ថា សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ បានសម្រេច​លើក​ពានរង្វាន់ ៤​នឹង​ត្រូវបាន​ពន្យារពេល​ទៅ កាលបរិច្ឆេទ​ក្រោយៗ​ទៀត​នៅ​ឆ្នាំនេះ ដោយ​ចាប់ផ្តើម​ពី​ព្រឹត្តិការណ៍ បាល់ទាត់​នារី​អាស៊ីអាគ្នេយ៍ ព្រឹត្តិការណ៍​យុវជន​និង​យុវនារី​៣​ទៀត ដែល​ត្រូវ​ផ្លាស់ប្តូរ គឺ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម ១៨​ឆ្នាំ​, ពាន​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ និង​ពាន​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែមិថុនា ខែកក្កដា និង​សីហា បន្តបន្ទាប់​គ្នា ស្រប​ពេលដែល​ព្រឹត្តិការណ៍​ចំនួន​៥​ផ្សេងទៀត របស់​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍ នឹង​បន្ត​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក គឺ​រួមមាន​ការប្រកួត​ពានរ​ង្វាន់ បាល់ទាត់​នារី​អាយុ​ក្រោម ១៥​ឆ្នាំ​, បាល់ទាត់​ក្នុង​សាល​, ក្លឹប​បាល់ទាត់​ក្នុង​សាស​, បាល់ទាត់​លើ​ឆ្នេរ​ខ្សាច់ និង​ពានរង្វាន់​បាល់ទាត់ ជើងឯក​អាស៊ីអាគ្នេយ៍ (AFF Championship ឬ​និយម​ហៅថា AFF Suzuki Cup) ខណៈ​ពានរង្វាន់​ក្លឹប​បាល់ទាត់​អាស៊ីអាគ្នេយ៍ (Asean Club Championships – ACC) ត្រូវ​លើក​ទៅ​ឆ្នាំ​២០២១ វិញ​។​

​លោក​បាន​បន្តថា ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ ភាគច្រើន​មាន​លើ​ការប្រមូលផ្តុំ ដែលមាន​មនុស្ស​ច្រើន ដូចជា ព្រឹត្តិការណ៍​បាល់ទាត់​ជាដើម យើង​បានធ្វើការ​សម្រេចចិត្ត​ក្នុងការ​ពន្យារពេល ឬ​នៅពេលណា ដែល​ចាំបាច់​ដើម្បី​លុបចោល ការប្រកួត​នានា​របស់​យើង ដើម្បី​កាត់បន្ថយ​ទំនាក់ទំនង​សង្គម ជាមួយ​គោលដៅ​ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព គ្រួសារ​បាល់ទាត់​របស់​យើង និង​សហគមន៍​។ នៅពេលដែល​ស្ថានភាព កំពុង​វិ​វត្ត​ឥតឈប់ឈរ យើង​នឹង​បន្ត​តាមដាន​យ៉ាង​ដិតដល់ ហើយ​យើង​នឹងមិន​ស្ទាក់ស្ទើរ ក្នុងការ​ផ្លាស់ប្តូរ​កាល​វិភាគ​ប្រកួត​របស់​យើង ប្រសិនបើ​ចាំបាច់​។ នៅក្នុង​រាល់​ការសម្រេចចិត្ត​របស់​យើង AFF​តែងតែ​ផ្តល់​អាទិភាព ដល់​សុខុមាលភាព នៃ​គ្រួសារ​បាល់ទាត់ និង​សហគមន៍​របស់​យើង​។​

​ប្រធាន​សហព័ន្ធ​បាល់ទាត់ អាស៊ីអាគ្នេយ៍​អាណត្តិ​ទី​៥ បាន​បន្ថែមថា ដោយមាន​ការណែនាំ​ពី អង្គការ​សុខភាព​ពិភពលោក (WHO), ក្រសួងសុខាភិបាល​, ទីភ្នាក់ងារ​រដ្ឋាភិបាល​, សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC)​ហើយនឹង​ផ្តល់ព័ត៌មាន​ថ្មីៗ​បន្ថែមទៀត នៅពេល​ចាំបាច់​។​

​លោក​បន្តថា យើងទាំងអស់គ្នា​ត្រូវ​ចូលរួមចំណែក ដើម្បី​រក្សា​ការឆ្លង​មេរោគ ឲ្យ​នៅ​ទាប​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ដូច្នេះ គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា ដែល​កំពុង​ប្រថុយ​ជីវិត របស់​ពួកគេ​នៅ​ជួរមុខ អាច​ទប់​ទល់នឹង​ចំនួន អ្នកជំងឺ​ធ្ងន់ធ្ងរ ហើយ​ដូច្នេះ​មន្ទីរពេទ្យ​របស់​យើង នឹងមិន​ណែនណាន់តាន់តាប់​ឡើយ​។ វិធានការណ៍​ដែល​បានដាក់​ចេញ ដោយ​រដ្ឋាភិបាល​នីមួយៗ អាចធ្វើ​ការ​បាន លុះត្រាតែ​យើងទាំងអស់គ្នា ចូលរួមចំណែក ដើម្បី​កាត់បន្ថយ​ទំនាក់ទំនង​សង្គម តាម​ដែល​អាចធ្វើ​ទៅបាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×