Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹម ៦​ថ្ងៃ​ប៉ុណ្ណោះ មនុស្ស​ជាង ៤.០០០​នាក់​ស្លាប់​ដោយសារ​វីរុស COVID-19 នៅ​អ៊ីតាលី

spot_img

​ត្រឹមតែ​រយៈពេល ៦​ថ្ងៃ​ចុងក្រោយ នៅ​អ៊ីតាលី មាន​មនុស្ស​ចំនួន ៤.១៣៣​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ពោល​ក្នុង​មួយថ្ងៃ​មាន​អ្នកស្លាប់​យ៉ាងតិច ៦០០​នាក់​។​

​បើតាម​ទិន្នន័យ កាលពី​ថ្ងៃ​សៅរ៍ មាន​អ្នកស្លាប់​ចំនួន ៧៩៣​នាក់ ថ្ងៃអាទិត្យ (៦៥០​នាក់​) ថ្ងៃ​ចន្ទ (៦០២​នាក់​) ថ្ងៃ​អង្គារ (៧៤៣​នាក់​) ខណៈដែល​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​មាន​អ្នកស្លាប់ ៦៨៣​នាក់ និង ៦៦២​នាក់​។​

​រហូតមកដល់​ពេលនេះ ចំនួន​អ្នកស្លាប់​សរុប​ក្នុងប្រទេស​អ៊ីតាលី​បាន​កើន​ដល់ ៨.១៦៥​នាក់​។​

​ចំណែក​អ្នក​ឆ្លង​កើន​ពី ៧៤.៣៨៦​នាក់ មកដល់ ៨០.៥៣៩​នាក់​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន អ៊ីតាលី​កំពុង​ឈរ​នៅ​កំពូល​តារាង ដែលមាន​អ្នកស្លាប់​ច្រើន​បំផុត​ក្នុង​លោក ខណៈដែល​ប្រទេស​នេះ​ឈរ​តំណែង​លេខ ៣ ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត តាម​ពីក្រោយ​ចិន (៨១.៧៨២​ករណី​) និង​អា​មេ​រិច (៨៥.៥០៥​ករណី​)៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Rueters/CSSE

spot_img
×