Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! ចង់​ប្រាប់​គេឯង​ថា កូ​វីដ​-១៩ គ្មានអ្វី​អស្ចារ្យ លិឍ​ចាន​បង្គន់​ឲ្យ​មើល មានអី ប៉ុន្មាន​ថ្ងៃក្រោយ​…..​ទឹកភ្នែក​! (​វីដេអូ​)

spot_img

​បរទេស​៖ កាលពីពេល​ថ្មីៗ​នេះ អ្នក​ចិត្តសឿង​ម្នាក់​ដែលមាន​ឈ្មោះ​នៅលើ​បណ្តាញ​សង្គម​ថា GayShawnMendes និង​ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជា Larz បាន​ចូលរួម​ក្នុង​ល្បែង​លេងសើច ‘Coronavirus challenge’ ដោយ​លិឍ​គែម​ចាន​បង្គន់​សាធារណៈ ដើម្បី​ចំអក​ដល់​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​វីដ​-១៩ ។ ទោះយ៉ាងណា ប៉ុន្មាន​ថ្ងៃ​ក្រោយមក បុរស​រូបនេះ​បាន​ប្រាប់​គ្រប់គ្នា​នៅលើ Twitter ឲ្យ​ដឹងថា រូបគេ​ត្រូវបាន​តេស្ត​វិជ្ជមាន​វីរុស​នេះដែរ​ហើយ ។​

​ពិតណាស់ ការលេង​ល្បែង​ឆ្កួតៗ​នេះ នៅលើ​បណ្តាញ​សង្គម​ដ៏​ល្បី​របស់​ចិន Tik Tok ត្រូវបាន​បំផុស​ឡើង​គ្រាន់តែ​ជា​វិធី​មួយ សម្រាប់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម នាំគ្នា​លេងសើច​ទៅនឹង​ជំងឺ​នេះ​ប៉ុណ្ណោះ ដោយ​បង្ហាញថា​វា​មិន​ទៅ​ងាយ​អី នឹង​ឆ្លង​ស្រួលៗ ដូចដែល​មនុស្ស​គ្រប់គ្នា អះអាង​នោះឡើយ ។​

​ទោះយ៉ាងណា វា​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​មិនគួរ​មាន​មនុស្ស​មួយចំនួន នៅតែ​គិត​ធ្វើតាម​វិធី​នេះ ដោយ​មិន​យល់​ដឹងថា Covid-19 ពេលនេះ​ត្រូវបាន​គេ​បង្ហាញថា វា​អាច​ស្ថិតនៅលើ​ភាគល្អិត​អាកាស​ជាច្រើន​ម៉ោង ហើយ​បានសម្លាប់​មនុស្ស​នៅលើ​ពិភពលោក​ជាង ២០.០០០ នាក់ រួចទៅហើយ ។​

​អ្នកលេង Tik Tok រូបនេះ បាន​ផុស​ប្រាប់​គ្រប់គ្នា​នៅលើ Twitter ឲ្យ​ដឹងថា​៖ “​ខ្ញុំ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ចូលរួម​លេងល្បែង​នេះ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ឥឡូវនេះ ខ្ញុំ​កំពុង​នៅលើ​គ្រែ​មន្ទីរពេទ្យ​” ។​

​គួរ​បញ្ជាក់ថា Larz គឺជា​បុគ្គល​ដ៏​ល្បី​ម្នាក់ បន្ទាប់ពី​បាន​ចងក្រង​វីដេអូ លិឍ​ការ៉េម​នៅក្នុង​ហាង​លក់​គ្រឿងទេស​មួយ ដែលជា​ផ្នែក​មួយ នៃ​វិធី​ប្រកួត​ដទៃទៀត នៅលើ​បណ្តាញ​សង្គម ក្នុងនោះ​ដូចជា​ធ្វើឡើង​ជាមួយ​ផ​លិ​ផល​គ្រឿងទេស និង​ចាន​បង្គន់​ជាដើម ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×