Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​បានដៃ​! អ្នកលក់​ស៊ុត​ឡើងថ្លៃ​នៅ​ថៃ អាច​នឹងត្រូវ​ជាប់គុក ៧ ឆ្នាំ ឬ ពិន័យ​ជា​ប្រាក់​រហូត ១៤ ម៉ឺន​បាត​

spot_img

​ប្រទេស​ថៃ ៖ ការ​ជ្រួលច្របល់ ភ័យខ្លាច​ដ៏​ហួសហេតុ​ពេក ដោយសារ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​កន្លែង​លក់ដូរ​ជាច្រើន បានដៃ​ឆ្លៀត​ដំឡើងថ្លៃ​ដ៏​ជ្រុល​ហួសប្រមាណ​តែម្តង ។ ជាក់ស្តែង នៅក្នុង​ប្រទេស​ថៃ សូម្បីតែ​តម្លៃ​ស៊ុត ក៏ត្រូវ​បាន​ជំរុញ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​នេះ គំរាម​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​អ្នកលក់​កេងចំណេញ​ផងដែរ ។​

​លោក Manote Chuthapthim ប្រធាន​សមាគម​មាន់​ចិញ្ចឹម​ដាក់​ជា​ស្រទាប់ៗ (Layer Chickens) បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា តម្រូវការ​ពងមាន់​ក្នុង​រយៈពេល ១០ ថ្ងៃ កន្លងមកនេះ ត្រូវបាន​សង្កេតឃើញថា គឺមាន​ការ​បាន​កើនឡើង​ថ្លៃ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ផ្អែកលើ​ការភ័យខ្លាច នៃ​ការរីក​រាលដាល​នៃ Covid-19 និង​ការប្រកាស​អំពី​កម្រិត​គ្រាអាសន្ន​។​

​ពិតណាស់ ប្រជាជន​ជាមាន​ការព្រួយបារម្ភ ចំពោះ​ផលវិបាក ក្នុង​ការទិញ​របស់រ​បរ​ហូបចុក​ប្រចាំថ្ងៃ បន្ទាប់ពី​ចេះតែ​នាំគ្នា​គិតថា ពួកគេ​នឹង​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចាក​ចេញពីផ្ទះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។ ដោយ​មើលឃើញ​ស្ថានភាព​បែបនេះ ហើយ​មនុស្ស​ចាប់ផ្តើម​សម្រុក​រក​ទិញ​ពងមាន់ យ៉ាងច្រើន​ដើម្បី​ស្តុក​ទុក ជាហេតុ​ធ្វើ​ឲ្យ​កន្លែង​លក់រាយ​ជាច្រើន បាន​ឱកាស​ឡើងថ្លៃ​តែម្តង ។​

​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការ​ត្អូញត្អែរ របស់​ប្រជាពលរដ្ឋ ចំពោះ​ការលក់​ដំឡើងថ្លៃ​នេះ ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ព្រមាន​ថា ម្ចាស់​ហាង​ណា ដែល​លក់​ស៊ុត​កាប់​ថ្លៃ​ហួសហេតុ អាច​ត្រូវ​ជាប់គុក​រហូតដល់ ៧ ឆ្នាំ ឬ ពិន័យ​ជា​ប្រាក់​រហូតដល់ ១៤០.០០០ បាត (​ស្នើ​នឹង ៤៣២២ ដុល្លារ​)៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ bangkokpost)​

spot_img
×