Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់ ជា​បងប្អូន​ខ្មែរឥស្លាម មិនមែនជា​ពលករ ទើប​មកពី​ប្រទេស​ថៃ​

spot_img

កណ្តាល​៖ បន្ទាប់ពី​មាន​សារព័ត៌មាន​មួយចំនួន​បាន​ផ្សាយ​ថា មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់ ជា​ពលករ​ទើប​មកពី​ប្រទេស​ថៃ ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា ពិតជា​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់ ជា​បងប្អូន​ខ្មែរឥស្លាម​ពិតប្រាកដ​មែន ប៉ុន្តែ​ពួកគាត់​មិនមែន ជា​អ្នក​នៅក្នុង​ចំណោម​ពលករ ដែល​ទើប​មកពី​ប្រទេស​ថៃ​នោះទេ​។​

​លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ត ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​នេះ បាន​ថ្លែងថា “​យើងខ្ញុំ​សូម​ឆ្លើយ​បញ្ជាក់ថា ខេត្តកណ្តាល ពិតជា​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​ពិតប្រាកដ​មែន ប៉ុន្តែ​ពួកគាត់​មិនមែន ជា​អ្នក​នៅក្នុង​ចំណោម​ពលករ ដែល​ទើប​មកពី​ប្រទេស​ថៃ​នោះទេ “​។ លោកស្នងការ បាន​ថ្លែងបន្តថា ករណី​ទី​1៖ ឈ្មោះ​. ទ​.​ត្រ ប្រុស អាយុ ៦០​ឆ្នាំ មកពី​ម៉ាឡេស៊ី 01/03/2020 បានធ្វើ​តេស្ត​ដំបូង 16/03 វិជ្ជមាន តេស្ត​ទី​2 17/03 វិជ្ជមាន តេស្ត​ទី​3 21/03 អវិជ្ជមាន តេស្ត​ទី​4 22/03 វិជ្ជមាន តេស្ត​ទី​5 24/03 អវិជ្ជមាន និង​តេស្ត​ទី​6 26/03 វិជ្ជមាន​។ ករណី​ទី​2៖ ឈ្មោះ ស្ល​.​យ ប្រុស​59​ឆ្នាំ គាត់​មិនបាន​ទៅ​ម៉ាឡេស៊ី​ទេ តែ​គាត់​ដើរ​ធ្វើបុណ្យ​សាសនា ក្នុងស្រុក​គ្រប់​ទីកន្លែង ហើយ​គាត់​មានការ​ពាក់ព័ន្ធ​ជាមួយ ករណី​ទី​1 ខាងលើ និង​គ្នា​គាត់ 11​នាក់​ទៀត គឺ​តេស្ត​ទី​1 23/03 វិជ្ជមាន (​ពេទ្យរុស្ស៊ី ទៅធ្វើ​តេស្ត​ខ្លួនឯង ក្រោយពី​លទ្ធផល វិជ្ជមាន ខាង​ពេទ្យរុស្ស៊ី បញ្ជូន​គាត់​មក​ឲ្យ​ខាង​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ខេត្តកណ្តាល តាមដាន ធ្វើការ​ព្យាបាល​) និង​តេស្ត​ទី​2 26/03 វិជ្ជមាន​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស​បដិសេធ ចំពោះ​ការផ្សព្វផ្សាយ​មិន​ពិត បំពុលសង្គម​ថា “​នៅ​ខេត្តកណ្តាល មាន​ករណី​វិជ្ជមាន​វីរុស Covid-19 ចំនួន​២​ករណី ជា​ពលករ​មកពី​ប្រទេស​ថៃ “​។ លោកជំទាវ “​ក៏បាន​អំពាវនាវ ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ តាមច្បាប់​ចំពោះ​ជន​បំពុល​ទាំងនោះ​”​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ នេះ ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ដឹកនាំ​សហការី ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ ទៅ​ជួប​ផ្ទាល់​ប្រជាពលរដ្ឋ ដែល​ទើប​មកពី​ប្រទេស​ថៃ​១៩​នាក់ ស្មើនឹង​៣​គ្រួសារ​។ ក្នុងនោះ ឆ្លងតាម​ព័ត៌មាន​របស់​មណ្ឌល​សុខភាព​ត្រើយ​ស្លា ថា រកឃើញ​អ្នក​ឡើង​កំដៅ​ចំនួន​៤​នាក់​។​
​ទន្ទឹម​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ សុំ​គោលការណ៍ ដឹកនាំ​ផ្ទា​ល់ពី​ឯកឧត្តម​អភិបាលខេត្ត​កណ្តាល ដើម្បី​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ទាំង​១៩​នាក់​នោះ ឲ្យ​យល់​ពី​ផលប៉ះពាល់ និង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​ដើម្បី​អញ្ជើញ​ពួកគាត់ មក​ស្នាក់នៅ​ដាច់ដោយឡែក រយៈ​១៤​ថ្ងៃ​នៅ​វិទ្យាល័យ ហ៊ុនសែន តាខ្មៅ ដែលមាន​ការតាមដាន ផ្នែក​សុខភាព របស់​មន្ទីរ​សុខាភិបាល​ខេត្ត​៕​ដោយ​៖​កូ​ឡាប​

spot_img
×