Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជាង ១២២.០០០​នាក់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​រ៉ូ​ណា​

spot_img

​ទោះបីជា​វីរុស​កូ​រ៉ូ​ណា​បាន​ឆក់យក​ជីវិត និង​ឆ្លង​ទៅកាន់​មនុស្ស​យ៉ាង​ច្រើនក្តី ប៉ុន្តែ​ចំនួន​អ្នក​ដែលជា​សះស្បើយ​ពី​វីរុស​មរណៈ​នេះ​ក៏មាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​

​បើតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ប្រព័ន្ធ​វិទ្យាសាស្ត្រ និង​វិស្ម​កម្ម (CSSE) មាន​អ្នកជំងឺ​ចំនួន ១២២.២០៣ បានជា​សះស្បើយ ក្នុងនោះ​មាន​ខេត្ត​ហូ​បេ ដែលជា​កន្លែង​ផ្ទុះ​នៃ​វីរុស​នេះ មាន​អ្នកជា​សះស្បើយ​ច្រើនជាងគេ (៦១.២០១​នាក់​)​។​

​ចំណែក​ប្រទេស​ផ្សេងៗ​ដែលមាន​អ្នកជា​សះស្បើយ​ច្រើន​ដែរ មានដូចជា អ៊ីរ៉ង (១០.៤៥៧​នាក់​) អ៊ីតាលី (១០.៣៦១​នាក់​) អេ​ស្ប៉ា​ញ (៧.០១៥​នាក់​) អាឡឺម៉ង (៥.៦៧៣​នាក់​) បារាំង (៤.៩៤៨​នាក់​) កូរ៉េខាងត្បូង (៤.១៤៤​នាក់​)…​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ផ្តាច់ជីវិត​មនុស្ស​ចំនួន ២៤.០៥៧​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស ៥៣១.៨៦០​នាក់​។

​អ៊ីតាលី​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ក្នុង​រយៈពេល ១​ខែ​ចុង​ក្រោយនេះ ដោយមាន​អ្នកស្លាប់​ចំនួន ៨.១៦៥​នាក់ និង​ឆ្លង ៨០.៥៣៩​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CSSE

spot_img
×