Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀន ជាង១គីឡូ

spot_img

ក្រចេះ៖បង្ក្រាប​បទល្មើស​គ្រឿងញៀន ​នៅ​ក្នុងភូមិ​ចង្ក្រង់ ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ ខាន់ វុទ្ធី ហៅ​អា​ឆក ដកហូត​ថ្នាំញៀន​ជាង​១​គីឡូក្រាមនិងកាំភ្លើងខ្យល់១ដើម នៅថ្ងៃ១៧ ខែមករា ឆ្នាំ២០១៨។ ប្រតិបត្តិការ ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនទ្រុងទ្រាយធំនេះ ក្រោមការសម្របសម្រួលនិតិវិធីពី សំណាក់លោក សោ វុទ្ធី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ​។

ជនសង្ស័យម្នាក់ ឈ្មោះ ខាន់ វិទ្ធី ហៅអាឆក ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅ ភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាមុខសញ្ញា​ជួញដូរសកម្ម។ ដកហូតបានវត្ថុតាង ម្សៅក្រាម​ ពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទ​ មេតំហ្វេតាមីន​ (ICE) សរុបចំនួន ១០កញ្ចប់ (ធំ៣កញ្ចប់ និងមធ្យម ៧កញ្ចប់) ស្នើនឹង​ជាង១គី​ឡូ​ក្រាម ​ដកហូតកាំភ្លើងខ្យល់មួយដើម ម៉ាក MI9IIAI លេខ៨៧១០៧២​ ម៉ូតូ១គ្រឿង​ ទូរស័ព្ទដៃ១គ្រឿង និងប្រាក់ចំនួន ៥០០០០០រៀល។ សមត្ថកិច្ច បាន នាំខ្លួនជនសង្ស័យឈ្មោះ ខាន់ វិទ្ធី ទៅឆែក​ឆេរបន្ទប់ស្នាក់នៅផ្ទាល់ខ្លួន ក្នុងផ្ទះរបស់ឈ្មោះ ប៉ាវ សូលីន បងស្រីជន​សង្ស័យ​ស្ថិតនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) សរុបចំនួន២កញ្ចប់ធំ លាក់ទុកក្នុងទូក្បាលគ្រែបន្ថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×