Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទាវ​៦​នាក់​ត្រូវ​ចាប់ខ្លួន ព្រោះតែ​ផ្គើន​នឹង​ការណែនាំ ទប់ស្កាត់​កូ​វីដ​-១៩ ប្រមូលផ្តុំ​គ្នា​ធ្វើ​ខួបកំណើត ដាក់​ធុងបាស់​អា​ឡេ​អា​ឡូ តាម​ទីសាធារណៈ​

spot_img

​ម៉ាឡេស៊ី​៖ មនុស្ស​ស្រី​ប្រុស ៦ នាក់ នៅក្នុង​ទីក្រុង Kota Tinggi រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ (២៦ មីនា​) ពីបទ​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ ដើម្បី​អបអរ​ពិធី​ខួបកំណើត​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Buletin TV3 បានឱ្យដឹងថា ប៉ូលិស​នៅក្នុង​ទីក្រុង Kota Tinggi បាន​ចាប់ខ្លួន​មនុស្ស​អាយុ​ស្របាល​ម្ភៃៗ​ឆ្នាំ (​ប្រុស ៣ ស្រី ៣) ពីបទ​ល្មើ​សនឹង​បទបញ្ជា​របស់​អង្គការ​ចាត់ចែង​ថែទាំ​សុខភាព (MCO) នៅវេលា​ម៉ោង ៥ និង ៣០ នាទី​ល្ងាច នៅពេលដែល​ក្រុម​នេះ បាន​ប្រមូល​ផ្តុំគ្នា​ស្ថិតនៅ Laman Tun Sri Lanang, Jalan Niaga, Kota Tinggi ដើម្បី​ប្រារព្ធ​ពិធី​ខួបកំណើត ។​

​ស្នងការ​ប៉ូលិស Kota Tinggi លោក Ashmon Bajah បាន​ប្រាប់ថា ក្រុម​នេះ​ត្រូវបាន​ចាប់ខ្លួន នៅពេល​ក្រុមការងារ​ប្រយុទ្ធប្រឆាំង Covid-19 កំពុង​ចុះ​ធ្វើការ​ប្រតិបត្តិការ​រប​ស់​ពួកគេ ។ ទន្ទឹមនឹង​ការចោទប្រកាន់​ក្មេង​ជំទង់​ទាំងនោះ ពួកគេ​ក៏​គ្រប់គ្រង​រឹប​ធុងបាស់​ចល័ត​មួយ ដែល​ក្រុម​នេះ​គ្រោង​នឹង​ប្រើ​សម្រាប់​ចាក់​តន្ត្រី ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​។​

​ករណីនេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ក្រោម​វិធាន ៧ នៃ​ការបង្ការ​និង​ត្រួតពិនិត្យ​ជំងឺឆ្លង​ឆ្នាំ​២០២០ ក្នុង​តំបន់ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×