Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសភាព​តាម​ដង​ទន្លេស្រែពក ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក គួរ​ឲ្យ​ចង់​គយគន់ មិនចេះ​ជិនណាយ​

spot_img

មណ្ឌលគិរី​៖ ទេសភាព​ទាំ​នេះ គឺ​ស្ថិត​តាម​បណ្តោយ​ទន្លេស្រែពក ភាគ​ខាងលើ ក្នុង​ដែន​ជំរក​សត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ​។​
​នៅក្នុង​ការចុះ​ល្បាត កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ផ្តិត​រូបភាព​នៅតាម​ទីតាំង​នេះ ដែលជា​ទីជម្រក​របស់​សត្វ​កម្រ​មួយចំនួន​ផងដែរ ដូចជា ក្រពើ​ភ្នំ ភេ អន្លុង​ត្រី​ត្រសក់ ជាពិសេស​តាម​ដង​ទន្លេ​ដុះ​ដោយ​ដើម​ឈើទាល​ធំៗ​។​

​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា នៅ​រដូវ​នេះ​ធនធានធម្មជាតិ មាន​ភាពស្រស់​ត្រកាល បង្ហាញ​នូវ​សុខភាព​របស់ព្រៃ​នៅ​តំបន់​នោះ​ផងដែរ ក្រៅពីនោះ យើង​សង្កេតឃើញ​វត្តមាន​ប្រភេទ​ពានរ​(​ស្វា​)​មួយចំនួន ដូចជា​ស្វា​ព្រាម ស្វា​ស្រូវ និង​សត្វ​ស្លាប កេងកង តូច ស្មោញ និង​ក្អែកទឹក​ជាដើម ។ ដោយឡែក តាម​ការសិក្សា​ក្រពើ​ភ្នំ​មាន​វត្តមាន នៅក្នុង​តំបន់​នោះ​ប្រហែល​២០ ទៅ​២៥​ក្បាល ។ តាម​ការសិក្សា​ក្រពើ​ភ្នំ មាន​វត្តមាន​នៅក្នុង​តំបន់​នោះ ប្រហែល​២០ ទៅ​២៥​ក្បាល ។​

​សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៅ​ខេត្តមណ្ឌលគិរី ត្រូវបាន​បែងចែក​ជា​បួន​តំបន់​។ ក្នុងនេះ​មាន តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សម្រាប់​បម្រើ​ដល់​ការងារ​គ្រប់គ្រង​ថែរក្សា អភិរក្ស និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ប្រកបដោយ​និរន្តរភាព​។ នេះ​បើ​យោងតាម​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ការបែងចែក​តំបន់​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក រៀបចំឡើង ដើម្បី​ធានា​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក៏ដូចជា​ការលើកកម្ពស់ ចូលរួម​របស់​សហគម​ន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុងការ​រួមចំណែក​ដ​ល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់ ព្រមទាំង​ធានាឱ្យមាន​ការថែទាំ​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី​៕​ដោយ​៖​កូ​ឡាប​

spot_img
×